ព្រឹតិ្តការណ៍ថ្មីៗ

ប្រុសកំហូច! បញ្ឆោតនាងក្រមុំ រំលោភបាន១០ដង ប្រុសថ្លៃដោះដៃ ដាក់មេប្រូចបាត់

4 ខែ មុន 600 តូ សុផល

ព្រះវិហារ ៖ បើតាមមន្ត្រីនគរបាលប៉ុស្តិ៍កំពង់ប្រណាក់ បានឱ្យដឹងថា នាថ្ងៃ១៣កើត ខែបឋមាសាឍច្នាំច សំរឹទ្ធិស័ក ព ស២៥៦២ ត្រូវនិងថ្ងៃទី២៥ខែ៦ឆ្នាំ២០១៨មានករណីចាប់រំលោភសេពសន្ធៈវៈ ជាមួយអនិតិជន នៅចំណុចផ្លូវលំ ក្រាលគ្រួសក្រហម ក្បែរផ្ទះសំណាក់ព្រះវិហារ ស្ថិតក្នុងភូមិទួលទំនប់ សង្កាត់កំពង់ប្រណាក នឹង មួយចំណុចទៀតនៅនឹងបន្ទប់ របស់ជនសង្ស័យស្នាក់នៅថិតក្នុងដីឡូផ្ទះរបស់ឈ្មោះ ប៉េង សុថិត ភេទស្រីស្ថិតនៅក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។

មន្ត្រីនគរបាលបញ្ជាក់ថា នារីជា ជនរងគ្រោះឈ្មោះ ល វ ថ វអាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅ ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ចំណែក ជនសង្ស័យត្រូបានគេស្គាល់ឈ្មោះថា រ៉ាវី ហៅ យ៉ា ភេទប្រុស ស្នាក់នៅបណ្តោះអាសន្នភូមិស្រះឈូក សង្កាត់កំពង់ប្រណាក រត់គេចខ្លួនបាត់។

សមត្ថកិច្ចបានបញ្ជាក់ថា មុនមានរឿងបែកធ្លាយករណីរំលោភនេះ គឺជនសង្ស័យនិងជនរងគ្រោះ ធ្លាប់មានទំនាក់ទំនងស្រលាញ់គ្នារយះពេលប្រហែល៣ខែហើយ ទើបរហូតទៅដល់ជនសង្ស័យ បានលួងលោមជនរងគ្រោះរួមភេទបានសំរេចរហូតទៅដល់៣លើក ដោយសារតែសន្យានិងនាងថាចូលស្តីដណ្តឹងយកនាងជាប្រពន្ធ តែចុងក្រោយដោះដៃ ដាក់មេប្រូចបាត់ ។

បើតាមមន្ត្រីប៉ូលិសថា ជនសង្ស៏យបានលួងលោមរឋំលោភនាងបាន៣លើក ដោយលើកទ១មិនបានចាំថ្ងៃរួមភេទបានចំនួន២ដង មិបានប្រើស្រោមអនាម័យទេ ។ លើកទី២ មិនបានចាំថ្ងៃ បានរួមភេទបានចំនួន២ដងទៀត ហើយក៍មិនបានប្រើស្រោមអនាម័យដែរ ។ នឹងលើកទី៣ នៅថ្ងៃទី២៤ ខែមិថុនាឆ្នាំ២០១៨ រួមភេទបានចំនួន៦ដងក្នុងមួយយប់ ដោយពុំមានប្រើស្រោមអនាម័យទេ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីលួងលោមរំលោភ បានសម្រចបន្តបន្ទាប់ហើយ ជននោះបានគេចវេស មិនទទួលខុសត្រូវទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹងអោយជួយរកយុត្តិធម៌។

នៅខណៈដែលជនរងគ្រោះដាក់ពាក្យបណ្តឹង ជនសង្ស័យបានគេចខ្លួនបាត់ ។ ហើយខណៈនេះសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីចាប់ខ្លួនយកមកផ្តន់ន្ទាទោសតាមច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ