ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រីសាច់ខ្ចីញ៉េញ បាញ់ខ្លួនឯង មិនដឹងមូលហេតុ !

4 ខែ មុន 1160 តូ សុផល

ភ្នំពេញ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា នៅម៉ោង៥ រសៀល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨នេះ
មានករណីស្ត្រីម្នាក់ បានបាញ់ប៉ុនប៉ងស្លាប់ខ្លួនឯង តែមិនស្លាប់បណ្តាលឲ្យរបួសធ្ងន់ នៅក្នុងផ្ទះមួយកន្លែង ស្ថិតនៅតាមផ្លូវលេខ២៣៦ កែងនឹងផ្លូវ១៤៣ ក្នុងសង្កាត់វាលវង់ ស្ត្រីម្នាក់បាញ់ខ្លួនឯងរបួសធ្ងន់ នៅក្នុងផ្ទះមួយកន្លែង តាមផ្លូវ២៣៦ កែងផ្លូវ១៤៣ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុ នៃការបាញ់ខ្លួនឯងនេះ នៅឡើយនោះទេ ខណៈអត្តសញ្ញាណស្ត្រីរងគ្រោះ ក៏មិនទាន់បញ្ជាក់ផងដែរ។ ក្រោយបាញ់ខ្លួនឯងឲ្យរបួសធ្ងន់ នារីរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យឯកជនមួយ ហើយក៏ត្រូវបញ្ជូនបន្តទៅមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីសង្គ្រោះបន្ទាន់ផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ