ព្រឹតិ្តការណ៍ថ្មីៗ

បុរសដែលស្និទ្ធស្នាល​ ជាមួយ​ តារាស្រី​ រ៉ាឌី​ ជាបងប្រុសឬជាគូស្នេហ៍?

3 សប្តាហ៍ មុន 153 តូ សុផល

ភ្នំពេញ ៖​ កាយវិកាស្និទ្ធស្នាល​ ជាមួយបុរសម្នាក់ជាសាធារណៈ​ របស់តារាស្រី​ កញ្ញា​ រ៉ាឌី​ បានធ្វើឲ្យមហាជន​ មានមន្ទិលថា

​ តារាស្រីរូបនេះ​ កំពុងតែមានទំនាក់ទំនងស្នេហា​ ក្រៅឆាកជាមួយគ្នា​ ឬបុរសម្នាក់នោះរាប់អានត្រឹមជាបងប្រុស​ ខណៈដែលកន្លងមក​ តារាស្រីរូបនេះមិនដែលបើកចំហរទេ​ ថាខ្លួនមានទំនាក់ទំនងស្និទ្ធស្នាលជាមួយបុរសណាម្នាក់នោះទេ។

រូបភាពស្និទ្ធស្នាល​ ជាច្រើនសន្លឹកបង្ហាញពីកាយវិកា​រ​កៀកកើយគ្នា​ ត្រូវបានអ្នកជិតដិត​របស់នាង​ បង្ហោះជាសាធារណៈ​ បង្ហាញកាយវិកា​ ស្រលាញ់ថ្នាក់ថ្នម​ ជាមួយបុរសម្នាក់​ ដែលមើលទៅប្រៀបដូចជាគូស្នេហ៍​ ថ្មោងថ្មីស្រលាញ់គ្នាណាស់​ ការបង្ហាញរូបនេះ​ ត្រូវបានគេបង្ហោះពេលដែលនាង​ ទៅដើរលេងជាមួយមិត្តភក្តិ​ បងប្អូន​ និងបុរសសង្ហារម្នាក់នោះ​ ដោយឡែកសាម៊ីខ្លួនមិនបានបើកចំហរ​ ពីទំនាក់ទំនងនេះឡើយ។

​ម្ចាស់បទ​ “បាត់បង់”​ កញ្ញា​ រ៉ាឌី​ មិនដែលបង្ហាញជាសាធារណៈទេ​ ថានាងមានម្ចាស់ចិត្ត​ បើទោះជានាងបើកសម្ពោធមុខជំនួញ​ កាលពីពេលកន្លងទៅក៏ដោយ។​ តែទោះជាយ៉ាងណា​ នៅក្នុងពេលឆាប់ៗខាងមុខនេះ​ ត្រូវទស្សនិកជនរំពឹងថា​ នាងអាចបើកបង្ហាញមុខគូស្នេហ៍ដល់មហាជនក៏ថាបាន៕ ដោយ៖ Huon Pich Rathanak

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ