ភ្នំពេញ៖ បើទោះជាពេលនេះ តារាសម្តែងរាងខ្ពសស្រឡះ លោក ញ៉ែម សុគន្ធ បានភ្ជាប់ពាក្យ
តាមប្រពៃណីជាមួយកូនក្រមុំរូបស្រស់ ដើម្បីសរបញ្ជាក់ឲ្យឃើញថា រូបលោកមិនបានខ្វល់ខ្វាយទៅនិងពាក្យចចាមអារាមចោទប្រកានថាលោកស្រលាញ់ភេទដូចគ្នា ក៏ដោយ តែក៏នៅតែត្រូវគេលាតត្រដាងហែកហួរលោកដដែល។ ដោយថ្មីៗនេះមានហ្វេសបុកមួយបានបង្ហាញសារវែងអន្លាយវាយប្រហារលោក ដយមិនសំចៃដៃនោះឡើយ។
បើតាមសារដែលសរសេរវាយប្រហារ ទៅលើលោក ញ៉ែម សុគន្ធ ដោយមិនញញើតដៃនោះ បានសរសេររៀបរាប់ថា “ខ្ញុំម្ចាស់គណនីហ្វេសប៑ុក ឈ្មោះ សំណាង សូមបកស្រាយរឿងពិតខ្លះ ស្តីពីតារាសម្តែង លោក ញ៉ែម សុគន្ធ វាគួរឲ្យសង្វែកណាស់ អាណិតណាស់ និងអាម៉ាស់ជាទីបំផុត ដែលតារារូបនេះ ធ្វើឲ្យសង្គមសិល្បៈអាប់ឱន និងធ្វើឲ្យជីវិត មនុស្សម្នាក់ ត្រូវរងនូវភាពអយុត្តិធម៌ ព្រមទាំងនារីម្នាក់ជាគូរដណ្តឹងរបស់លោក នឹងត្រូវអាម៉ាស់នៅថ្ងៃអនាគតជាពិសេស លោកមុខក្រាស់មិនចេះខ្មាស់សូម្បីតែខ្ញុំម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ សំណាង ក៏គាត់ស៊ីខ្ញុំហើយបោះបង់ខ្ញុំចោលដែរ” ។
ម្ចាស់ហ្វេសបុក រូបនេះបានប្រាប់ឲ្យដឹងទៀតថា “ខ្ញុំសូមបញ្ជាក់ឲ្យច្បាស់ក្នុងថ្ងៃនេះថាញ៉ែម សុគន្ធជាប្រភេទស៊ីទាំងប្រុសសុីទាំងស្រី ឬហៅថាខ្ទើយលាក់មុខ ។គាត់បានលេងជាមួយខ្ញុំតាំងពីគាត់ នៅជិះទ្បានឆ្លាមពណ៌ស្ករម្ល៉េះ នៅក្រោយវត្តិបុទុម គឺលេងក្នុងទ្បានតែម្តង គាត់សុីប្រុសមិនរើសមុខ ក្រោយមកក៏លេចឮមានរឿងអាស្រូវ ជាមួយក្មួយប្រុសគាត់ ដែលជាម្ចាស់គណនីឈ្មោះសុវណ្ណ រិទ្ធ តែខ្ញុំមិនដឹងថា សុវណ្ណ រិទ្ធ មានចំណងស្នេហាជាមួយគាត់ឬយ៉ាងណាទេ តែបែជាខាងគ្រួសារបស់ សុវណ្ណ រិទ្ធ ថាគាត់ហ្នឹងបែកថ្នាំទៅវិញ ខ្ញុំសំណាងគិតថា សុវណ្ណ រិទ្ធ មិនមែនបែកថ្នាំនិយាយ និងសសេរផ្តេសផ្តាស់នោះទេ តែតាមមើលគ្រាន់តែគ្រួសារគេ ចង់ទុកមុខឲ្យនិងលាក់បាំងធាតុពិតរបស់លោកញ៉ែម សុគន្ធ តែប៉ុណ្ណឹង តាមពិតគាត់ជាខ្ទើយលាក់មុខមែនហើយ …”។
នៅក្នុងនោះ លោកបានប្រមាថចំៗទៅកាន់ តារាសម្តែង លោក ញ៉ែម សុគន្ធ ថា “លោក ញ៉ែម សុគន្ធ ជាតារាល្បី១រូបម៉េចក៏ថោកទាប មិនចេះខ្មាស់គេអញ្ចឹង ផ្តាំទៅលោក ញ៉ែម សុគន្ធ កុំដើរបំផ្លាញអនាគតក្មេងប្រុស និងនារីជាគូដណ្តឹងឲ្យខ្មាស់គេទៀតអី”៕ ដោយ៖ Huon Pich Rathanak
Tag: សិល្បៈ