ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំងស្ម័គ្រចិត្តTYDA បានបន្តសកម្មភាពមនុស្សធម៌ជាប់ជានិច្ចដើម្បីសុខភាពកម្មករកម្មការិនីនិងប្រជាពលរដ្ឋ

10 ខែ មុន 103 តូ សុផល

ភ្នំពេញ៖  នាព្រឹកថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០១៨ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)

បានចុះពិនិត្យព្យាបាលជំងឺជូនកម្មករ​ កម្មការនី​ និងប្រជាពលរដ្ឋ ក្នុងសង្កាត់គោករកា​ ខណ្ឌព្រែកភ្នៅ​ ដោយឥតគិតថ្លៃ​។

លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយ៉េង អនុប្រធានប្រតិបត្តិទទួលបន្ទុកបេសកកម្មរោងចក្រ នៃសមាគមបានអោយដឹងថា គោលបំណងនៃសកម្មភាពមនុស្សធម៌នេះគឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលលើផ្នែកសុខុមាលភាពប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពណ៌សម្បុរអ្វីឡើយ។ លើសពីនេះសមាគមបានពង្រីកសកម្មភាពមនុស្សធម៌ឱ្យគៀកដល់បងប្អូនកម្មករកម្មការនីរោងចក្រនិងប្រជាជនតាមសហគមក្រីក្រទូទាំងប្រទេស និងបានផ្តល់ការបណ្តុះបណ្តាលដល់សមាជិកតាមរយៈការចុះបេសកកម្មផ្ទាល់ជាមួយសមាគម និងដៃគូរ និងតាមការបណ្តុះបណ្តាលជំនាញនានាទាំងក្នុងប្រទេស និងក្រៅប្រទេស។

លោក ហួត ហៃ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញបានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបានបញ្ជូនក្រុមគ្រូពេទ្យជំនាញមកពីតាមបណ្តាមន្ទីពេទ្យនានាប្រកបដោយវិជ្ជាជីវៈខ្ពស់មកព្យាបាលដ់បងប្អូននៅមូលដ្ឋានផ្ទាល នេះបង្ហាញពីការយកចិត្តទុកដាក់ ពីសំណាក់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋទូទៅ។

សូមបញ្ជាក់ថា ក្រុមការងារបានធ្វើការពិនិត្យព្យាបាលជំងឺជូនកម្មករកម្មការិនី និងប្រជាពលរដ្ឋ​ សរុបចំនួន២,៩៣២ និងបញ្ជូនបន្តទៅព្យាបាលនៅមន្ទីពេទ្យចំនួន៤០នាក់​ ក្នុងនោះជំងឺទូទៅចំនួន១៣៥០នាក់​ ជំងឺមាត់ធ្មេញ១២៣នាក់​ ជំងឺត្រចៀកច្រមុះបំពង់ក១១២នាក់​ ជំងឺភ្នែក២២៩នាក់​ រោគស្ត្រី១១៥នាក់​ វះកាត់តូច១៩នាក់​ អេកូសាស្ត្រ៥០នាក់​ ផ្នែកបេះដូង០២នាក់​ ជំងឺសើស្បែក១១៥នាក់​ ឫសដូងបាត៥០នាក់​ ជំងឺសន្លាក់៤៤នាក់​ ផ្នែកមន្ទីពិសោធន៍៥០នាក់​ និងចុះអប់រំសុខភាពតាមបន្ទប់ជួលចំនួន៣០០បន្ទប់។

ក្នុងឱកាសនោះរទះពិការចំនួន០៥រទេះ​ ​ជាអំណោយរបស់សម្តេចតេជោ​ ហ៊ុន​ សែន​ និងសម្តេចកិត្តិព្រិទ្ធបណ្ឌិត បានប្រគល់ជូនដល់ជនពិការទីទាល់ក្រផងដែល។

សូមរំលឹកថា លោក ហ៊ុន ម៉ាណែត ធ្លាប់បានថ្លែងថាយើងមានជំនាញ និងមានបេះដូង យើងត្រូវអនុវត្តជំនាញនឹងយកបេះដូងជួយដល់ប្រជាពលរដ្ឋ ព្រោះថា ការពិនិត្យព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋគឺមិនត្រឹមតែជួយសង្គ្រោះជីវិតអ្នកជំងឺប៉ុណ្ណោះទេ យើងបានផ្ដល់នូវស្នាមញញឹម ក្តីសង្ឃឹមនិងសុភមង្គលដល់គ្រួសារផងដែរ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!