ព្រឹតិ្តការណ៍ថ្មីៗ

លោក ហែម ដារិទ្ធិ ៖ កុំចាញ់កលគេ “ដេកផ្ទះ ឈ្នះឯង”!

3 ខែ មុន 487 តូ សុផល

ភ្នំពេញ៖ ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ ក្នុង ពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធលូមូលរំដោះទឹកប្រវែង ៤០០ម អង្កត់ផ្ចិត០,៨ម

ស្ថិតនៅភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ មានប្រសាសន៍ថា កុំអោយចាញ់កលគេ ដែលនិយាយថា ដេកផ្ទះឈ្នះឯង លោក អភិបាលបន្តថាបើមិនទៅបោះឆ្នោត មានន័យថា បានបោះបង់ឳកាសមាស ឳកាសពេជ្រ ក្នុងជ្រើសរើសអ្នកដឹកនាំដឹកនាំប្រទេសរបស់ខ្លួន ជាពិសេស មិនបានបំពេញកត្តិព្វកិច្ចជាពលរដ្ឋល្អហើយ ដូច្នេះ នាថ្ងៃ ២៩ កក្កដា ២០១៨ ខាងមុខ សូមប្អូនទាំងអស់គ្នាអញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា។

ពិធីបើកការដ្ឋានខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៨ ម្សិលម៉ិញនេះ ដោយមានការចូលរួមពីសំណាក់ អភិបាលរងខណ្ឌ អធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ព្រមទាំង លោក លោកស្រីជាមន្ត្រីសាលាខណ្ឌ សង្កាត់ ភូមិជាច្រើនរូប និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ផ្តាំផ្ញើរក្នុងឳកាសនោះ លោក ហែម ដារិទ្ធិ សុំចិត្តប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ មេត្តា យោគយល់អធ្យាស្រ័យ និងចូលរួមសហការល្អជាមួយអាជ្ញាធរ ឬក្រុមហ៊ុន ធ្វើផ្លូវដើម្បីពន្លឿនការស្ថាបនាបានកាន់តែឆាប់រហ័ស ជាពិសេស ជួយពិនិត្យតាមដានកំឡុងពេលដែលក្រុមហ៊ុន ដំរីសូគ៌ខនស្ត្រាក់សិន ដាក់គ្រឿងចក្រធ្វើផ្លូវ ក្រែងមានភាពមិនប្រក្រតី សូមរាយការណ៍មកមន្ត្រីជំនាញ ឬ មក លោកជាអភិបាលខណ្ឌផ្ទាល់ក៍បាន។ ក្រោយពេលទទួលបានផ្លូវបេតុងដ៏ល្អនេះហើយ សូមជួយថែទាំអោយបានល្អប្រសើរ ទុកប្រើប្រាស់អោយបានយូរ ។

ក្នុងឱកាសនោះ លោក ហែម ដារិទ្ធិ សូមអរគណ ចំពោះបងប្អូនទាំងអស់ ដែលតែងតែចូលរួមគាំទ្ររាជ រដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ នាំសន្តិភាព ពេញលេញអោយកម្ពុជា ចេញផុតពីភ្នក់ភ្លើងសង្គ្រាម រហូតមានការរីកចំរើនគ្រប់វិស័យដូចបច្ចុប្បន្ន។

កិច្ចបញ្ចប់នៃកម្មវិធី លោក ហែម ដារិទ្ធិ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមបំពេញកាតព្វកិច្ច ជាពលរដ្ឋល្អ ដោយត្រូវទៅបោះឆ្នោត អោយបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ហើយសូមបន្តគាំទ្រ គណបក្ស ប្រជាជនកម្ពុជា នៅលំដាប់លេខរៀងទី២០ គឺគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ