ព្រឹតិ្តការណ៍ថ្មីៗ

ចោរនិច្ចារ២នាក់ ភ្ជង់ស្ត្រីម្នាក់ដល់ក្នុងផ្ទះ ប្លន់យកគ្រឿងអលង្កាម៉ត់

3 ខែ មុន 311 តូ សុផល

រតនគិរី ៖ នៅវេលាម៉ោង១៨និង១៣នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នេះ មានជនសង្ស័យ២នាក់ពាក់មួកសុវត្ថិភាព ពាក់វែនតាខ្មៅ,ពាក់ម៉ាស់មុខ បានយកកាំបិតចុងស្រួចចូលទៅភ្ជង់ករស្ត្រីរងគ្រោះដល់ក្នុងផ្ទះឱ្យចាក់សោរទូរយករបស់មានតម្លៃម៉ត់។

ជនរងគ្រោះត្រូវគេស្គាល់មានឈ្មោះអាន ចន្ធីអាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរធ្វើម្ហូបការស្ថិតក្នុងភូមិ៧មករាសង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី។

ភ្លាមៗក្រោយពីកើតហេតុនគរបាលមូលដ្ឋានចុះដល់កន្លែងកើតហេតុតែមិនអាចជួយអន្តរាគមន៍បានទាន់ពេលវេលាពោលគឺជនសង្ស័យរត់គេចខ្លួនដោយសុវត្ថិភាព។

តាមនគរបាលដែលចុះអន្តរាគមន៍ប្រាប់ឲ្យដឹងថាសម្ភារៈមានតម្លៃបាត់បង់រួមមានមាស៣តម្លឹង,ប្លាសទីន១តម្លឹង,ខ្សែកមាសចំនួន១ខ្សែទម្ងន់១តម្លឹង,ខ្សែដៃមាសចំនួន១ខ្សែទម្ងន់១តម្លឹង,ចិញ្ជៀនត្រាមាសចំនួន១តម្លឹងនិងកងដៃធ្វើអំពីប្លាទីន២ឈុត១៦កងស្មើនឹង១តម្លឹងនិងប្រាក់រៀលចំនួន៣៥០,០០០រៀល។

បច្ចុប្បន្នកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តសហការណ៍ជាមួយកម្លាំងនគរបាលក្រុងបានលុងកំពុងធ្វើការស្រាវជ្រាវតាមនីតិវិធីដើម្បីចាប់ខ្លួន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ