ព្រឹតិ្តការណ៍ថ្មីៗ

គ្រួសារកម្សត់ រងគ្រោះថ្នាក់ចរាចរណ៍លើស្ពានជ្រោយចង្វារ​ ទទួលបានការយលកចិត្តទុកដាក់ពីសំពីណាក់ កាកបាទក្រហមកម្ពុជា​

2 ខែ មុន 914 តូ សុផល

ភ្នំពេញ៖ ដោយក្តីអាណិតអាសូរចំពោះ​ករណីប្តី-ប្រពន្ធជួបគ្រោះថ្នាក់ចរាចរណ៍​ខណៈពេលធ្វើដំណើរ​ទៅមើលកូនឈឺនៅស្រុកកំណើត​នោះ​

នៅថ្ងៃអាទិត្យ​ ១២កើត​ ខែបឋមាសាឍ​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស.២៥៦២​ ត្រូវនឹងថ្ងៃទី​ ២៤​ ខែមិថុនា​ ឆ្នាំ២០១៨​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ បានចាត់ចែងភ្លាមៗ​ឱ្យសហការី​ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ​ និងចូលបុណ្យ​សព​លោកស្រី​ មៃ​ ស្រីពៅ​ ដែលបាន​ទទួល​មរណភាពក្នុងអាយុ​ ២៧ឆ្នាំ​ បន្សល់ទុកប្តី​ និងកូនតូចអាយុ​ ១ឆ្នាំ​ យ៉ាងសោកសង្រេងពន់ពេក។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកជំទាវ​ ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី១​ បានពាំនាំនូវការរំលែកទុក្ខដ៏ក្រៀមក្រំ​​ពីសំណាក់​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ជាមួយក្រុមគ្រួសារសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ​សព​ បានចាប់កំណើត​ក្នុង​សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។​ ជាមួយគ្នានេះ​ លោកជំទាវ​ ក៏បានលើកទឹកចិត្តដល់លោក​ យាន​ ចន្តា​ ត្រូវជាប្តី​ ឱ្យមានភាពរឹងមាំបន្តប្រកបរបរចិញ្ចឹមជីវិត​ និងទំនុកបម្រុងកូនដើម្បីអនាគតភ្លឺស្វាង។

ជាមួយគ្នានេះ​ កាកបាទក្រហមកម្ពុជា​ បានចូលបុណ្យសពនូវបច្ច័យចំនួន​ ១០លានរៀល​ អង្ករ​ ១០០គីឡូក្រាម​ មី​ ៥កេស​ ត្រីខ​ ៥០កំប៉ុង​ និងទឹកក្រូច​ ៥កេស​។

សូមបញ្ជាក់ថា​ ករណីប្តី-ប្រពន្ធ២នាក់ ខ្ចីលុយគេបាន៥០ដុល្លារ ដើម្បីទិញសម្ភារ​ និងទឹកដោះគោ​ យកទៅមើលកូនឈឺនៅស្រុកកំណើត បានជួបគ្រោះថ្នាក់​ចរាចរណ៍នៅលើស្ពានជ្រោយចង្វារ កាលពីល្ងាចថ្ងៃទី​ ២៣​ ខែមិថុនា​ ឆ្នាំ២០១៨​ បណ្តាលឱ្យប្រពន្ធស្លាប់ចោលប្តីនិងកូនតូច​ ហើយបញ្ជូនមកធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតស្ថិតនៅភូមិព្រៃក្រឡាញ់​ ឃុំព្រៃស្រឡិត​ ស្រុកពារាំង​ ខេត្តព្រៃវែង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ