ព្រឹតិ្តការណ៍ថ្មីៗ

អាសូរណាស់​! ខណៈមេឃកំពុងតែភ្លៀងរលឹម មានបុរសម្នាក់បានដួលបោកក្បាលស្លាប់ភ្លាមៗ

3 ខែ មុន 249 តូ សុផល

​ភ្នំពេញ៖  អាសូរណាស់​! ខណៈពេលមេឃកំពុងតែរលឹមភ្លៀង មានបុរសម្នាក់បានដួលបោកក្បាលស្លាប់ភ្លាមៗ ទាំងក្បាលព្រលប់នេះ បន្ទាប់ពីជិះម៉ូតូមួយគ្រឿងដឹកធុងហ្គាសយកទៅដាក់អោយគេដល់ផ្ទះ តែពេលត្រលប់មកវិញជ្រុលជិះឡើងឃឿនផ្លូវ​បេតុងទើបតែធ្វើថ្មី បណ្ដាលអោយដួលបោកក្បាលស្លាប់ភ្លាមៗតែម្ដង​ កាលពីវេលាម៉ោងជាង៧យប់ ថ្ងៃសៅរ៍​ ទី២៣ ខែមិថុនា ឆ្នាំ២០១៨នេះ ត្រង់ចំណុចផ្លូវលំ​(ផ្សារក្រមួន) ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​។

សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម​បានប្រាប់ថា​ សពជនរងគ្រោះឈ្មោះ ធឿន ភេទប្រុស​ អាយុ២៣​ មុខរបរកម្មករដឹកហ្គាសនៅផ្សារតាខ្មៅថ្មី និងមានស្រុកកំណើត​នៅខេត្តព្រៃវែង​ ដែលជិះម៉ូតូមួយគ្រឿងម៉ាក Smash V ពណ៍ខ្មៅ ពាក់ស្លាកលេខកណ្តាល 1C-0817​ ដែលដឹកធុងហ្គាសយកទៅអោយគេនៅក្នុងច្រកចូលផ្សារក្រមួន ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងដែរថា នៅមុនពេលកើតហេតុ​ គេឃើញបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងដឹកធុងហ្គាសយកទៅដាក់អោយគេដល់ផ្ទះ លុះត្រលប់មកវិញបានធ្វើដំណើរតាមផ្លូវលំដែលទើបចាក់បេតុងថ្មីដដែលនោះ ទិសដៅពីលិចទៅកើត តែជ្រុលជិះឡើងឃឿនផ្លូវ​បេតុងក៏ទើសជាមួយសរសែដែក ដែលគេទុកសម្រាប់ចាក់ផ្លូវបេតុងបន្តនោះ បណ្ដាលដួលបោកក្បាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្ដង​ ទើបបង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតនោះរាយការណ៍ប្រាប់ទៅអាជ្ញាធរនិងសមត្ថកិច្ចសង្កាត់ ចុះមកកន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវរកលេខទូរស័ព្ទដើម្បីទាក់ទងទៅម្ចាស់ក្រុមហ៊ុនហ្គាសអោយចុះមកកន្លែងកើតហើយ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ