ព្រឹតិ្តការណ៍ថ្មីៗ

កុងទីន័របោះពួយ លឿនជ្រុលទៅបុករថយន្តនីសាន់ ផ្លោងខ្ទាតហោះទៅលើសួនច្បារ របួសធ្ងន់២នាក់

1 ឆ្នាំ មុន 120 តូ សុផល

ភ្នំពេញ ៖ យ៉ាងហោចណាស់មនុស្សចំនួន២នាក់រងរបួសធ្ងន់ បន្ទាប់ពីជួបនូវឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍

បង្កឡើងដោយរថយន្តកុងតៃន័រ បើកបោះពួយល្បឿនលឿន ជ្រុលទៅបុកពីទទឹងរថយន្តនីសាន់ កំពុងបត់qត្រឡប់ក្រោយ ហើយផ្លោងខ្ទាតហោះទៅលើសួនច្បារ ទ្រូងផ្លូវ កាលពីវេលាម៉ោង៨និង៣៥នាទីយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមផ្លូវហាណូយ មុខវត្តអន្លង់ក្ងាន ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

រថយន្តរងគ្រោះ ម៉ាក នីសាន់ ពណ៌ក្រហម ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-3677 ជិះគ្នា២នាក់ រងរបួសធ្ងន់ ខណៈដែលកំពុងបើកបរ តាមផ្លូវហាណូយ ពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ បត់ត្រឡប់ក្រោយ ស្រាប់តែរថយន្តបង្ក ប្រភេទ កុងតៃន័រ ម៉ាក ហុីណូ ពណ៌បៃតង ឆ្នូតស ពាក់ស្លាកលេខ ព្រះសីហនុ 3A-1742 បើកបរក្នុងល្បឿនលឿន ពីត្បូងទៅជើង ជ្រុលទៅបុកពីទទឹងរថយន្តនីសាន់ រុញផ្លោងខ្ទាតទៅលើសួនច្បារ ។

ក្រោយកើតហេតុ ជនរងគ្រោះទាំង២នាក់ ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ បន្សល់ទុករថយន្តទាំង២គនរឿង សមត្ថកិច្ចជំនាញ វាស់វែងរួចយកទៅរក្សាទុកនៅអធិការនគរបាលខណ្ឌសែនសុខ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ