ព្រឹតិ្តការណ៍ថ្មីៗ

លោក សុខ ពេញវុធ ដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះប្រមូលសំរាមតាមមាត់អណ្តូងលូនៅជុំវិញផ្សារកណ្តាល

1 ឆ្នាំ មុន 163 តូ សុផល

ភ្នំពេញ ៖ នៅរសៀល ថ្ងៃសៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០១៨

លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងប្រជាការពារខណ្ឌ ចុះប្រមូលសំរាមតាមមាត់លូ និងអណ្តូងលូ នៅជុំវិញទីរួមផ្សារកណ្តាល នៅមុនពេល និងពេលកំពុងមានភ្លៀងធ្លាក់ ដើម្បីបញ្ជៀសបាននូវការជន់លិចដោយជំនន់ទឹកភ្លៀង ។

បន្ថែមពីនេះទៀត លោក អភិបាលខណ្ឌ បានធ្វើការផ្សព្វផ្សាយដល់កម្លាំងប្រជាការពារតាមគោលដៅប្រចាំការ និងសង្កាត់ពាក់ព័ន្ធ ឲ្យប្រមូលសំរាមដែលនៅសេសសល់ក្បែរអណ្តូងលូ មាត់លូ និងបើកគម្របលូ នៅតាមទីតាំងសំខាន់ៗ រួមមានៈ តីរវិថីព្រះស៊ីសុវត្ថិ ជុំវិញរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ជុំវិញទីរួមផ្សារកណ្ដាល ផ្លូវលេខ៤៧ និងផ្លូវលេខ១៩ ជាដើម-ល- ដើម្បីឲ្យទឹកហូរលឿនជៀសវាងការលិចលង់ បន្ទាប់មក លោក អភិបាល បានដឹកនាំ មន្ត្រីសាធារណការខណ្ឌ និង កម្លាំងប្រជាការពារខណ្ឌ ចុះកាប់ដេីមអំពិលទឹកមួយដេីម នៅផ្លូវលេខ ១០២ កែង១៩ ដែលបានបាក់ធ្លាក់មកលើថ្នល់ ។

គូសបញ្ជាក់ផងដែរថា ខណ្ឌដូនពេញ ក៏ដូចជាខណ្ឌកណ្តាលរាជធានីភ្នំពេញ មួយចំនួនទៀត នៅតែមានបញ្ហាប្រឈមបញ្ហាជំនន់ទឹកភ្លៀង ដោយសារប្រព៏ន្ធលូមួយចំនួនតូចមានភាពស្មុគស្មាញ(ប្រព័ន្ធលូសម័យបារាំង) កប់ក្នុងដីជ្រៅ ខូច បាក់ស្រុត គាំងមិនដំណើរការ ដែលជាហេតុធ្វើឲ្យទឹកមិនអាចហូរចូលលូមេបានលឿនទាន់ពេលវេលា ។

ប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ ទីតាំងសំខាន់ៗ ដែលធ្លាប់ជន់លិចជាច្រើនម៉ោង ដូចជា តំបន់ផ្សារកណ្តាល ផ្លូវលេខ៤៧ ជុំវិញរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ទឹកភ្លៀងបានលិចនៅត្រឹមតែ ២០នាទី ទៅ ១ម៉ោងប៉ុណ្ណោះ ព្រោះរដ្ឋបាលរាជធានីភ្នំពេញ និង រដ្ឋបាលខណ្ឌដូនពេញ បានធ្វើការផ្លាស់ប្តូរបំពង់លូមេថ្មី ដែលមានទំហំធំ ទឹកហូរបានលឿន និងគ្មានការជន់លិចច្រើនម៉ោងទៀតទេ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ