ព្រឹតិ្តការណ៍ថ្មីៗ

ទុរគតជន ចាស់ជរា គ្មានទីពឹង៣គ្រួសារនៅស្រុកត្រពាំងស្វាយទទួលអំណោយពីសប្បុរសជន

2 ឆ្នាំ មុន 8 តូ សុផល

ខេត្តកំពង់ធំ៖ ដើម្បីចូលរួមសង្គ្រោះសង្គម និងទឹកចិត្តសប្បុរស វប្បធម៌ចែករំលែកខ្មែរជួយខ្មែរ ក្រុមភ្នាក់ងារអ្នកកាសែត និងទូរទស្សន៍ បានមួលមតិគ្នាកៀងគរតាមលទ្ធភាព ជាថវិកា សម្ភារ ដើម្បីយកទៅចែកជូនចាស់ជរា ពលរដ្ឋក្រីក្រ និងអ្នកមានជំងឺ កាលពីវសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ នៅឯខេត្តកំពង់ធំ។

ក្រុមអ្នកកាសែតបានឲ្យដឹងថា ពួកគេចំនួន៤នាក់មានទី១ឈ្មោះតូ សុផល គេហទំព័រ TNN ទី២ឈ្មោះរាជ សារ៉ាត ភ្នាក់ងារទូរទស្សន៍ប៉ុស្តិ៍លេខ3 ទី៣ឈ្មោះសុខ ស៊ីឌី ភ្នាក់ងារទូរទស្សន៍ហង្សមាស និងទី៤ឈ្មោះតុង សីហា ភ្នាក់ងារកាសែតនគរវត្ត និងនគរដ្រេហ្គន ដែលបំពេញការងារនៅរាជធានីភ្នំពេញ បាននាំគ្នាប្រមែប្រមូលថវិកា សម្ភារ យកទៅចែកជូនប្រជាពលរដ្ឋចំនួន៣គ្រួសារជួបការលំបាក ខ្វះខាត ចាស់ជរា និងមានជំងឺ រស់នៅក្នុងភូមិកំពង់ក្របី ឃុំព្រៃកុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ទី១មានឈ្មោះឡុង យ៉ុម ភេទស្រី អាយុ៨៥ឆ្នាំ ជាចាស់ជរា រស់នៅម្នាក់ឯង ផ្ទះដ៏តូចដំបូលប្រក់មេឃ ជញ្ជាំងប្រកស្បូវ ចែកជូនជាអង្គរចំនួន៥០គីឡូក្រាម ថវិកាចំនួន៨ម៉ឺនរៀល ទឹកបរិសុទ្ធអេរ៉ូទិច២កេស និងសម្ភារផ្ទះបាយមួយឈុតធំ។

ទី២ឈ្មោះយន់ ចយ ភេទស្រី អាយុ៣៨ឆ្នាំ ជាស្ត្រីមេមាយកូនមួយ មានជំងឺប្រព័ន្ធប្រសៃប្រសាទ និង

ទី៣ឈ្មោះព្រំ ស៊ុម ភេទស្រី អាយុ៧៨ឆ្នាំ ចាស់ជរា រស់នៅម្នាក់ឯងកំពុងមានជំងឺដេកនៅនឹងកន្ទេល ដោយក្នុងម្នាក់ៗទទួលបានអង្គរ៣០គីឡូក្រាម ថវិកា៥ម៉ឺនរៀល ទឹកបរិសុទ្ធអេរ៉ូទិច២កេស និងសម្ភារផ្ទះបាយមួយឈុតធំ។

ក្រុមអ្នកកាសែតបានឲ្យដឹងថា ពួកគេបានដឹងព័ត៌មានពីការខ្វះខាត និងរូបភាពជាក់ស្តែងតាមបណ្តាញទំនាក់ទំនងសង្គម ដោយមានចិត្តអាណិតអាសូរក៏បាននាំគ្នាប្រមែប្រមូលជាថវិកាតិចក្តីច្រើនក្ដីទៅតាមលទ្ធភាព យកមកប្រគល់ជូនពួកគាត់ដល់លំនៅដ្ឋាន។ តាមរយៈនេះផងដែរក៏សូមឲ្យសប្បុរសជនជិតឆ្ងាយ ក្នុងក្រៅប្រទេសមេតាជួយវិភាគនិទានជួយដល់ពួកគាត់ ក្នុងប្រយោជន៍ចូលរួមសង្គ្រោះសង្គមទាំងអស់គ្នា រីក៏អាចទំនាក់ទំនង

ខ្ញុំបាទ តូ សុផល ប្រធានព័ត៌មាន TNN លោក សុខ ស៊ីឌី ភ្នាក់ទូរទស្សន៍ហង្សមាស HDTV និង លោក រាជ សារ៉ាត់ភ្នាក់ ទូរទស្សន៍ លេខ៣ និងPost News លោក តុង សីហា ភ្នាក់ងារ TV3 និង នគរវត្ត តាម រយៈលេខ 0963899997 / 012 481 683 សូមអរគុណ!

imageimageimageimageimageimageimageimageimageimageimageimageimageimageimage

image image imaged.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់