ព្រឹតិ្តការណ៍ថ្មីៗ

រថយន្ត​ទំនើប​ ​Roll Roy ​មួយ​គ្រឿង​បុក​ទ្រូង​ផ្លូវ​និង​បង្គោល​ភ្លើង​មុខ​មន្ទីរ​ពេទ្យ​ចំការ​ចេក​

12 ខែ មុន 892 តូ សុផល

ខេត្ត​ព្រះសីហនុ៖ នៅ​វេលា​ម៉ោង​៥:៣០​នាទី​ ថ្ងៃ​ទី​២៣​ ខែ​មិថុនា​​​ ឆ្នាំ​២០១៨​នេះ​ លើផ្លូវ​ឯករាជ្យ​ មុខ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​ព្រះសីហនុហៅ​មន្ទីរ​ពេទ្យ​ចំការ​ចេក​ សង្កាត់​លេខ​៤​ ក្រុង​/ខេត្ត​ព្រះសីហនុ​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ បង្កដោយ​រថយន្ត​១គ្រឿង​ ម៉ាក​ រ៉ូ​ រ៉យ​ ពណ៌​ខ្មៅ​ផ្លាកលេខ​ភ្នំពេញ​2BE-8888 មិន​ស្គាល់​អត្តសញ្ញាណ​ អ្នក​បើកបរ​ មានទិសដៅពី​ជើង​ ឆ្ពោះទៅ​ត្បូង​ លុះដល់ចំណុចខាងលើ​ បាន​បុក​ទ្រូង​ផ្លូវ​ និង​ បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ចំនួន​១ដើម​ រថយន្ត​មិន​អាច​ទៅ​មុខ​បាន​ទៀត​ឡើយ​ ម្ចាស់​ទុក​រថយន្ត​​នៅ​កន្លែង​កើតហេតុ​ ហេីយ​ចុះ​គេច​ខ្លួន​បាត់​ ។

រថយន្ត​១គ្រឿង​ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ ដឹកជញ្ជូន​ យក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!