ព្រឹតិ្តការណ៍ថ្មីៗ

មេឆ្នោតយួនក្នុងខណ្ឌសែនសុខ ចាប់ហើយលែងវិញ ប៉ះរលាក សង្ស័យ ជាចានមេធំ?

3 ខែ មុន 1466 តូ សុផល

ភ្នំពេញ ៖ ស្រ្តីជាមេកត់ឆ្នោតវៀតណាមម្នាក់ ដែលអាជ្ញាធរ និងសមត្ថកិច្ច ខណ្ឌ សែនសុខ សុទ្ធតែអះអាងថាបើកទីតាំងបនល្បែងខុសច្បាប់ទើបតែចុះបង្ក្រាប និងឃាត់ខ្លួន ស្រ្តីមេឆ្នោតម្នាក់នៅខាងក្រោយផ្សារដីហុយ ផ្ទះលេខ៦៣៨ ផ្លូវលំ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានដោះលែង និងបើកត់ឡើងវិញដដែល។

ការបង្ក្រាប ឬ ការអនុវត្តន៍ច្បាប់ របស់អាជ្ញាធរ និងសមត្ថកិច្ច ខណ្ឌសែនសុខ ត្រូវបានប្រជាពលរដ្ឋ ចំអកអោយថា គ្រាន់ជារឿងលេងសើច អនុវត្តន៍ច្បាប់ឲ្យតែល្អមើល បង្ក្រាបចាប់ហើយមិនបានប៉ុន្មានផង បញ្ជូនដល់ត្រឹមអធិការដ្ឋាន ត្រូវបានដោះលែង អនុញាតិឲ្យមកអង្គុយកត់អោយប្រងើយ។

មេឆ្នោតខាងលើ ត្រូវបានប្រទះឃើញ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះអង្គុយកត់ឆ្នោតយ៉ាងសង្ហារ អត់ដឹងថា អាជ្ញាធរ សមត្ថកិច្ច យល់យ៉ាងណា ចំពោះទីតាំងបនល្បែងកត់ឆ្នោតមួយនេះ ឬមួយគិតថាមេកត់ឆ្នោតនោះមានច្បាប់ ។

គួររំលឹកផងដែរថា កាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៨ កន្លងទៅ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំបញ្ជារផ្ទាល់ពីលោកវរសេនីយ៍ទោ គួក សុខហួរ អធិការរងខណ្ឌសែនសុខ ក្រោមបញ្ជាពីលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌ ចុះទៅបង្ក្រាបចាប់ឃាត់ខ្លួនស្រ្តីមេឆ្នោត ខាងលើ ឈ្មោះ ម៉េង ពុទ្ធាវី អាយុ៣៣ឆ្នាំ ដក ហូតវត្ថុតាងមានមួយចំនួនធំ ក៏ប៉ុន្តែ បានត្រឹមធ្វើឲ្យល្អមើល ក្រោយពីនាំខ្លួនដល់អធិការ ដ្ឋានបានមួយសន្ធុះ ការសម្រេច សមត្ថកិច្ចអនុញាតិឲ្យស្រ្តីមេឆ្នោត មកអង្គុយកត់កន្លែងដើមវិញ។ ពលរដ្ឋដាក់ការសង្ស័យថា ការដោះលែងមេឆ្នោតក្រៅច្បាប់ សង្ស័យចាប់ប៉ះចានមេ ឬមួយជាថ្នូរ និងលាភសក្ការៈ។

ពលរដ្ឋចាំមើលលើកក្រោយនេះ សមត្ថកិច្ច អាជ្ញាធរ មានស្តាយរូបភាពបង្ក្រាបបែបណាទៀត កាលបើបង្ក្រាបចាប់លើកមុន គ្មានប្រសិទ្ធភាព ឬមួយជាខ្សែស្រឡាយ របស់ប៉ូលីសខណ្ឌសែនសុខ ឬខ្សែមេធំ………….?

គួរបញ្ជាក់ផងដែរថា ក្នុងមូលដ្ឋានខណ្ឌសែនសុខ មិនមែនតែផ្សារដីហុយទេដែលកំពុងតែល្បីល្បាញខាងល្បែងស៊ីសងនោះ គឺមានផ្សារទឹកថ្លា ផ្សារជីនណាន ផ្សារដើមអំពិល ផ្សារឈូកមាស ផ្សារសែនសុខ និង ទីប្រជុំជនមួយចំនួនទៀត (មិនក្រោម១០ទីតាំង) ដែលបាននិងកំពុងប្រព្រឹត្តិល្បែងស៊ីសងពេញបន្ទុកដូចជា ឆ្នោតយួន បៀរ អាប៉ោង ខ្លាឃ្លោក ភ្នាល់ទឹកភ្លៀង ជាដើម ទាំងអស់នេះ គឺផ្ទុយ ពីការអនុវត្តគោលនយោបាយទាំង៩ចំនុចរបស់ប្រមុខរាជរដ្ឋា ភិបាល និងជាឬសគល់នៃបទល្មើស លួច ឆក់ ប្លន់ និង អំពើហិង្សានានា ។

បើក្រឡេកមកមើលអាជ្ញាធរខណ្ឌសែនសុខវិញលែងនឹកនាចុះបង្ក្រាបហើយ ជាពិសេស លោកមេប៉េអឹមខណ្ឌ ហាក់លែងកំរើកដៃ បំពេញការងារបំរើពលរដ្ឋទៅហើយ។ សង្ឃឹមថ្នាក់លើ់ជួយក្រើនរំលឹកថ្នាក់ក្រោមអោយចេះធ្វើការវិញផង សំរាកយូរពេក អាចស្ពឹកស្រពន់ក្រោកលែងរួច។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ