ព្រឹតិ្តការណ៍ថ្មីៗ

ជនសង្ស័យ៣នាក់ទៀតហើយ ដែលសត្ថកិច្ចស្រុកស្អាងឃាត់ខ្លួន ករណីគ្រឿងញៀន!

12 ខែ មុន 33 តូ សុផល

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកស្អាងឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក) កាលពីថ្ងៃ សៅរ៍ ១១កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង ០១និង៤៥នាទី នៅចំណុច ផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។

លោកវរសេនីយ៍ឯក សេង សុជាតិ ប្រាប់អោយដឹងថា ជនសង្ស័យ

ទី១ ឈ្មោះ រ៉េត សារ៉ុម ហៅ ញ៉ាញ់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកឡុង ឃុំរកាខ្ពស់ ស្រុកស្អាង។

ទី២ ឈ្មោះ យ៉េន ទឹងហៅថាច ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ដាំឈូក  មានទីលំនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល

ទី៣ ឈ្មោះ ថា វ៉ាន់ឌី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មានមានទីលំនៅភូមិព្រែកស្នង ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល។

វត្ថុតាងចាប់យក: ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០៧កញ្ចប់តូច ម៉ូតូចំនួន០១គ្រឿងម៉ាកគុបមូល(ចាស់)គ្មាន ចង្កៀងមុខ។

លោកអធិការបញ្ជាក់ប្រាប់ថា នៅថ្ងៃទីខែឆ្នាំ វេលាម៉ោងកើតហេតុខាងលើ  កម្លាំងអន្ដរាគមន៍នៃអធិការដ្ឋាននគរបាលស្រុកស្អាង សហការណ៍ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរកាខ្ពស់បានប្រតិបត្ដការណ៍ល្បាតនៅភូមិសាស្រ្ដផ្លូវជាតិលេខ២១បេ ដល់ភូមិទួលក្រសាំងបានជួបជនសង្ស័យខាងលើកំពុងជិះម៉ូតូឆ្លងកាត់ផ្លូវជាតិពីទិសខាងត្បូងទៅទិសជើង(ចូលវត្ដទួលក្រសាំង) ក៏មានការសង្ស័យបានត្រួតពិនិត្យ ឆែកឆេរប្រទះឃើញម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០៦កញ្ចប់តូចនៅខ្លួនឈ្មោះរ៉េត សារ៉ុមនិងចំនួន០១កញ្ចប់តូចទៀតនៅខ្លួនឈ្មោះថា វ៉ាន់ឌី រួចឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ រួមនិងវត្ថុតាង ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះរ៉េត សារ៉ុម បានសារភាពថា គ្រឿងញៀនចំនួន០៦កញ្ចប់តូចគឺពួកម៉ាកឈ្មោះរីភេទប្រុសបានផ្ញើមក ខ្លួន(សារ៉េត) និងឈ្មោះថា វ៉ាន់ឌីបានសារភាពថា ជាអ្នក រក្សាទុកគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់តូចឲ្យឈ្មោះរ៉េត សារ៉ុម ចំណែកឈ្មោះយ៉េនទឹងសារភាពថាខ្លួនជាម្ចាស់ម៉ូតូឌុបឈ្មោះរ៉េតសារ៉ុមនិងឈ្មោះថា វ៉ាន់ឌីដើម្បីសំដៅទៅកន្លែងកោសជប់នៅក្រុងតាខ្មៅ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ។

https://www.facebook.com/tnn.com.kh/videos/996047183905137/

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!