ព្រឹតិ្តការណ៍ថ្មីៗ

ស្ត្រីខ្មែរជិត៤០នាក់ ស៊ីឈ្នួលពពោះអោយគេ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

1 ឆ្នាំ មុន 475 តូ សុផល

ភ្នំពេញ៖ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការនគរ បាលរាជធានីភ្នំពេញ ស្រាវជ្រាវ ឆ្មក់បង្ក្រាបឃាត់ខ្លួនមនុស្សចំនួន៤០នាក់ ក្នុងនោះស្ត្រីពោះធំ៣៦នាក់ ជាអ្នកស៊ីឈ្នួលពរពោះ និងក្មេង២នាក់ រួមជាមួយជនជាតិចិន និងខ្មែរ២នាក់ផ្សេងទៀត ដែលជាប់សង្ស័យ ត្រូវបាន ដោយដកហូតរថយន្ត២គ្រឿង និងម៉ូតូ១គ្រឿង នៅក្នុងវីឡាលេខ២ និងវីឡាលេខ៩អា ស្ថិតក្នុងបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នៅយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨។

ការស្រាវជ្រាវឈានដល់ការលបឆ្មក់បង្ក្រាបឃាត់ខ្លួនមនុស្សចំនួន៤០នាក់ របស់ម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ ខាងលើនេះ មានកិច្ចសហការពីអាជ្ញាធរ សមត្ថកិច្ច អាវុធហត្ថខណ្ឌឫស្សីកែវ និងខណ្ឌសែនសុខ ក្រោមការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ទោះបីយ៉ាងណា បន្ទាប់ពីឃាត់ខ្លួនជនជាតិចិន និងខ្មែរ២នាក់ ដែលជាប់សង្ស័យ និងក្មេង២នាក់ រួមជាមួយស្ត្រីពពោះស៊ីឈ្នួល៣៦នាក់ សរុប៤០នាក់ រួមនិងវត្ថុតាងពាក់ព័ន្ធ ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចបញ្ជូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនិតិវិធី៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!