ព្រឹតិ្តការណ៍ថ្មីៗ

បើសំរាមពេញប្រឡាយបង្ហូរទឹកម្លឹងៗ ដឹងតែឆ្ញាញ់មាត់ ជេរអាជ្ញាធរទៀតហើយ !

1 ឆ្នាំ មុន 52 តូ សុផល

ភ្នំពេញ៖ រសៀលថ្ងៃទី ២២ ខែ មិថុនា ២០១៨ បន្ទាប់ពីអញ្ជើញបើកការដ្ឋានស្ថាបនា​ នៅសង្កាត់ភ្លើងឆេះរទេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និង​លោក សេង សេង គន្ធ និង អភិបាលរង លោកចៅសង្កាត់ចោមចៅទី៣ រួមទាំងមន្ត្រីក្រោមឪវាទ បានចុះកាយយកសំរាមពីក្នុងប្រឡាយ និងកើបអាចន៍ដី លើកំណាត់ផ្លូវជាតិលេខ៤ មុខចំណុច សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។

ក្នុងនោះ លោក អភិបាល សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាឈប់ បោះសំរាមចោលប្រឡាយទឹក និងតាមទីសាធារណៈទៀត «ការ​ចោល​សំរាម​ ឬ​សំណល់​គ្រប់​ប្រភេទ​ពាស​វាល​ពាស​កាល មិន​ត្រឹម​ត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស​គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អនាម័យ​បរិស្ថាន។ វា​អាច​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​ដល់​ការ​រស់នៅ​ ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ ជា​ពិសេស​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ​ ខូច​នូវ​សោភណភាព​ដល់​ទីក្រុង​ ឬ​ទីប្រជុំជន​ដល់​ប្រទេស​យើង ​ដែល​បញ្ហា​ទាំង​អស់​នេះ ​វា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​សង្គម​ ទេសចរណ៍​អី​ក៏​ប៉ះពាល់​ដែរ នៅ​ពេល​ដែល​ស្ថានភាព​អនាម័យ​ និង​បរិស្ថាន​មិន​ស្អាត»។

លោក ហែម ដារិទ្ធិ បញ្ជាក់ថា បញ្ហាសំរាម ត្រូវការចំបាច់បំផុត គឺការសហការចូលរួមពីបងប្អូនទាំងអស់គ្នា ក្នុងការវេចខ្ចប់ ទុកដាក់់ ដោយមានរបៀបរៀបរយ កុំបោះចូលប្រឡាយទឹកជាដើម។ “ទីក្រុងស្អាត ផ្តើមចេញពីយើងទាំងអស់គ្នា!”

គួររំលឹកផងដែរថា កាលពីកាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៥​ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​អនុក្រឹត្យ​ថ្មី​មួយ​ស្ដីពី ​«ការ​គ្រប់គ្រង​សំរាម​ សំណល់​រឹង​នៅ​ទី​ប្រជុំ​ជន» ​ដែល​កំណត់​ឲ្យ​មាន​ការ​ផាក​ពិន័យ​ជា​ប្រាក់​ចាប់​ពី​១​ម៉ឺន​រៀល​ ទៅ​២០​ម៉ឺន​រៀល និង​ប្ដឹង​ដល់​តុលាការ​ចំពោះ​ជន​ណា​ដែល​ចោល​សំរាម​មិន​បាន​ត្រឹមត្រូវ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ