ព្រឹតិ្តការណ៍ថ្មីៗ

កំលាំងPMចាប់ឈើប្រណិតក្បែរច្រមុះលោកនាយសង្កាត់រដ្ឋបាលព្រៃឈើអូរគ្រៀង

3 សប្តាហ៍ មុន 185 តូ សុផល

ក្រចេះ ៖ ឈើប្រណិតប្រភេទលេខ១ប្រមាណ១០០កំណាត់ ត្រូវបានកំលាំងកងរាជអាវុធហត្ថរកឃើញនិងបង្ក្រាបបាន

ដែលនៅមិនឆ្ងាយប៉ុន្មានពីទីស្នាក់កសររដ្ឋបាលព្រៃឈើអូរគ្រៀងរបស់លោក កែវ ចំណា ។

បើតាមសេចក្តីរាយការមកថា ប្រតិបត្តិការណ៍នេះធ្វើឡើងនៅថ្ងៃព្រហស្បតិ៍៩កើតខែបឋមាសាធ.ឆ្នាំច.សំរឹទ្ធិស័ក.ស.ព២៥៦២នាល្ងាចថ្ងៃទី២១ ខែមិថុនា,ឆ្នាំ២០១៨ ដោយកំលាំកងរាជអាវុធហត្ថ លើផ្ទៃប្រទេស សហការជាមួយកំលាំងកងរាជអាវុធហត្ថខេត្ដក្រចេះបានចុះបង្រាប គំនរឈើមួយកន្លែង ក្រោយពីទទួលបានព័ត៌មានថា មានការស្តុកឈើជាច្រើនប្រភេទ មានឈើលេខ១លាំងឃ្លុំ ជាច្រើនរាប់សឹបដុំ ស្ថិតនៅចំណុចភូមិ អូរព្រះ ឃុំ អូរគ្រៀង ស្រុកសំបូរ ខេត្ដក្រចេះ។

សេចក្តីរាយការណ៍បន្តទៀតថា ភ្លាមនោះដែរ លោកឧត្ដមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដាក់បទបញ្ជាផ្ទាល់ អោយកំលាំងអាវុធហត្ថលើផ្ទៃប្រទេស និង កំលាំងអាវុធហត្ថខេត្ដ ក្រចេះ​ ឲ្យចុះធ្វើការបង្ក្រាបជាបន្ទាន់ ដោយដឹកនាំបញ្ជា ដោយលោក ឧត្ដមសេនីយ៍ត្រី ចាន់ សុខខឿន និងដឹកនាំបញ្ជាចុះបង្ក្រាប ដោយលោក វរៈសេនីយ៍ឯក មុត វណ្ណៈ មេបញ្ជាការរងខេត្ដក្រចេះ និងលោកឡុង យឹង មេបញ្ជាការរងខេត្ដក្រចេះ បានធ្វើការទប់ស្កាត់បង្ក្រាបបាន ឈើប្រភេទលេខ១ចំនួន១០០ដុំ ដែលមានមុខកាត់ចាប់ពី៣០×៣៥ ប្រវ៉ែងចាប់ពី២,៥ម៉ែត្រកន្លះរហូតដល៤ម៉ែត្រ។

ក្រៅពីនេះបង្ក្រាបបានរថយន្ដសាំយ៉ុងមួយគ្រឿង ដឹកឈេីអាឆ្អឹនពេញរថយន្ដ បេីកយកទៅប្រគល់ជូន អោយជំនាញរដ្ឋបាលព្រៃឈើនៅជិតនោះផងដែរ ចំណែកគំនរឈើចំនួន១០០ដុំនោះព្រឹថ្ងៃទី២២នេះទេីបយកឡានស្ទូច មកស្ទូចដឹកប្រគល់ជូនជំនាញតាមនិតិវិធីច្បាប់បន្តទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ