ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួន​​ ជនជាតិ​វៀតណាម​ ៣​នាក់ ឆ្លងដែន មកកម្ពុជាខុសច្បាប់

4 សប្តាហ៍ មុន 149 តូ សុផល

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​២១​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៩​និង​៣០​នាទី​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ

​ដឹកនាំ​ដោយ​ លោក​វរសេនីយ៍ត្រី​ ស៊ឹ​ម​ សុ​វ​ណ្ណា​រ៉ា​ ជា​នាយ​រង​ការិយាល័យ​ សហការ​ជាមួយ​ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌចំការមន​ ចុះ​ត្រួតពិនិត្យ​ ជនជាតិ​វៀតណាម​ ដែល​ឆ្លង​ដែន​ និង​ធ្វើការ​ខុសច្បាប់​ ចំនួន​០២​ទីតាំង​។​

​លោក​វរសេនីយ៍ទោ​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​បាន​ឲ្យ​ដឹង​ថា​ក្នុង​ប្រតិបត្តិការ​ខាងលើ​កម្លាំង​ជំនាញ​បាន​ពិនិត្យ​ឃើញ​មាន​ ជនជាតិ​វៀតណាម​ សរុប​ចំនួន​០៣​នាក់​ (​ស្រី​០២​នាក់​)​។​

-​ទីតាំង​ទី​១៖​ ផ្ទះ​លេខ​៣៤E0​ ផ្លូវ​លេខ​២៧៨​ សង្កាត់​បឹង​កេងកង​២​ ខណ្ឌចំការមន​ ជា​លទ្ធផល​ ពិនិត្យ​ឃើញ​ ជនជាតិ​វៀតណាម​ ចំនួន​០២​នាក់​ស្រី​រួម​មានៈ​ ទី​១-​ឈ្មោះ​ ធី​ ហាំ​ង​ ភេទ​ស្រី​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​វៀតណាម​ មុខរបរ​ម៉ាស្សា​។​ ទី​២-​ឈ្មោះ​ ង្វៀ​ង​ ធី​ធី​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ ជនជាតិ​វៀតណាម​ មុខរបរ​ម៉ាស្សា​។​

-​ទីតាំង​ទី​២៖​ ផ្ទះ​គ្មាន​លេខ​ ផ្លូវ​លេខ​១០៥​កែង​ផ្លូវ​២៩២​ សង្កាត់​បឹង​កេងកង​២​ ខណ្ឌចំការមន​ ជា​លទ្ធផល​ ពិនិត្យ​ឃើញ​ ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ​ ង្វៀ​ង​ ង៉ុ​ង​ដាក់​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​។​

​លោក​លោកនាយ​ការិយាល័យ​បាន​បន្ត​ថា​ជនជាតិ​វៀតណាម​ខាងលើ​ រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​គ្មាន​លិខិត​ស្នាម​ ត្រូវ​បាន​ឃាត់ខ្លួន​បញ្ជូន​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ