ព្រឹតិ្តការណ៍ថ្មីៗ

លោក ឃឹម ស៊ុនសូដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ សំណូមពរប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា

1 ឆ្នាំ មុន 144 តូ សុផល

ភ្នំពេញ៖ ថ្ងៃព្រ.ហ ០៩កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង រសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ក្រោមអធិបតីភាព​ លោក ឃឹម​ ស៊ុន​សូដា​ អភិបាលរងខណ្ឌ តំណាង លោក ហែម ដារិទ្ធិ អភិបាលខណ្ឌ

និងលោកស្រី ឈុន ស៊ុននី អភិបាលរងខណ្ឌ តំណាងឲ្យលោក ហែម​ ដារិទ្ធិ​ អភិបាល​ នៃគណៈអភិបាលខណ្ឌពោធិ៍ សែនជ័យ បានចូលរួមពិធីបើកកាដ្ឋានសាង សង់ផ្លូវបេតុងឆ្អឹងដែកប្រវែង ៤១០ម ទទឹង០៥ម មានផ្ទៃក្រឡា២០៥០ម៉ែត្រការ៉េ ដែលស្ថិតនៅភូមិកំបូល​ សង្កាត់កំបូល​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាគម្រោងថវិកាមូលនិធិខណ្ឌឆ្នាំ២០១៨ ដែលស្ថាបនាដោយក្រុមហ៊ុន ស៊ីស៊ីអ៊ីអេសអេនជីរីងសឺវីស ដោយញ្ជើញចូលរួមមាន លោក-លោកស្រីចៅសង្កាត់ទាំង១៣ មេភូមិទួល ប៉ូលីស កម្លាំងកងរាជអាវុធហត្ថ និងប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិកំបូលប្រមាណជាង៥០នាក់។

លោក  ឃឹម ស៊ុនសូដា បានលើកឡើងថា ទាំងនេះជាសមិទ្ឋផលថ្មី របស់បងប្អូននៅក្នុងសង្កាត់កំបូល  ធ្វើយ៉ាងណាអោយបងប្អូនបានធ្វើដំណើរងាយស្រួលទៅផ្សារ ទៅសាលារៀន ទៅវត្ត ដឹកជញ្ជូនផលកសិកម្មនានា ព្រមទាំងចូលរួមក្នុងឱកាសនេះក៏សូមចូលរួមអបអរសាទរបងប្អូនប្រជាពលរដ្ឋ នៅក្នុងសង្កាត់កំបូល ដែលបានផ្លូវបេតុងដ៏ល្អ នឹងសូមអោយបងប្អូនជួយថែទាំអោយបានល្អប្រសើរ ទុកប្រើប្រាស់អោយបានយូរ សូមបញ្ជាក់ថាគម្រោងទាំងនេះ ជាគម្រោងថវិការបស់រដ្ឋបាលខណ្ឌ ធ្វើយ៉ាងណាផ្តល់ជូនបងប្អូនដែលមានតម្រូវការនៅតាមមូលដ្ឋានផ្ទាល់។

ក្នុងឱកាសនេះដែរលោក ឃឹម ស៊ុនសូដា សូមអរគុណ ចំពោះបងប្អូនទាំងអស់ ដែលតែងតែចូលរួម គាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ។

លោក ឃឹម ស៊ុនសូដា  បន្តថា សូមអោយបងប្អូនចូលរួមបំពេញកាតព្វកិច្ច ជាពលរដ្ឋ ដោយត្រូវទៅបោះឆ្នោត អោយបានគ្រប់ៗគ្នា នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ហើយសូមបន្តគាំទ្រ គណបក្ស ប្រជាជនកម្ពុជា នៅលំដាប់លេខរៀងទី២០ គឺគាំទ្រ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ទៀត៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ