ព្រឹតិ្តការណ៍ថ្មីៗ

World Cup ស៊ីមែន! ចោរឆក់ជនបរទេសអស់លុយជាង៣០០០០ដុល្លាអាមេរិកទាំងព្រឹកនៅខណ្ឌទួលគោក

1 ឆ្នាំ មុន 982 តូ សុផល

ភ្នំពេញ ៖ ជនបរទេសម្នាក់ត្រូវបានក្រុមចោរធ្វើសកម្មភាពឆក់យកកាបូបលុយបានសម្រេចទាំងព្រឹកខណះពេលកំពុងធ្វើដំណើរតាមផ្លូវហេតុការណ៏ឆក់ទាំងព្រឹកនេះបានកើតឡើងកាលពីវេលាម៉ោង៦និង០០នាទីព្រឹកថ្ងៃទី២១ខែមិថុនាឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ហៅផ្លូវព្រះមុន្នីរ៉េតសង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញ
ប្រភពពត៍មានពីជនបរទេសដែលចេះនិយាយភាសាខ្មែរខ្លះៗបានអោយដឹងថារូបគាត់មកស្នាក់នៅស្រុកខ្មែរច្រើនឆ្នាំហើយដោយប្រកបមុខរបរជាអ្នកជំនួញហើយនៅមុនពេលកើតហេតុរូបគាត់បានធ្វើដំណើរចេញពីផ្ទះរបស់គាត់នៅសង្កាត់ចតុមុខខណ្ឌដូនពេញតាមឡាំប៉ាដាឥណ្ឌាក្នុងគោលដៅឆ្ពោះទៅកាន់ព្រលានយន្តហោះដើម្បីធ្វើដំណើរទៅប្រទេសកំណើតរបស់គាត់ លុះដល់ចំនុចស្តុបផ្សាដើមគរផ្លូវ២១៧ហៅផ្លូវព្រះមុន្នីរ៉េតក៏លេចមុខជនសង្សយ័៤នាក់ជិះម៉ូតូ២គ្រឿងបានមកធ្វើសកម្មភាពឆក់យកកាបូបស្ពាយរបស់គាត់យកលុយអស់ជាង៣០០០០ដុល្លាបាត់ដោយសុវត្ថភាពភ្លាមៗនោះរូបគាត់ក៏បានប្រតាយប្រតប់ជាមួយក្រុមចោរបណ្តាលអោយជនបរទេសរូបនេះរងរបួសរលាត់ដៃរលាត់ជើង។
ក្រោយពេលកើតហេតុជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលស្ទឹងមានជយ័ទី១តែដោយរឿងនេះមិនមែនកើតឡើងនៅប៉ុស្តិសមត្ថកិច្ចក៏បានអោយជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលបឹងសាឡាងវិញ។
ប្រជាពលរដ្ឋសំណូមពរអោយសមត្ថកិច្ចទាំងនគរបាលនិងអាវុធហត្ថខណ្ឌទួលគោកមេត្តាដាក់កម្លាំងល្បាតនៅទីកន្លែងដែលក្រុមចោរដដែលឆក់នៅទីតាំងដដែលផងកុំអោយពួកគាត់រងគ្រោះដោយក្រុមចោរឆក់បែបនេះទៀតអី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ