ព្រឹតិ្តការណ៍ថ្មីៗ

ចេះតែឆ្ញាញ់ទៅ! រកឃើញ លត់ស្វិត បាញ់ឌុក និងទឹកជ្រលក់ មានជាតិគីមី ប៉ូរាក់

1 ឆ្នាំ មុន 325 តូ សុផល

ភ្នំពេញ៖ មន្ត្រីកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កាលពីថ្ងៃទី២០ ខែមិថុនា ម្សិលមិញ

បានសហការជាមួយមន្ទីរពាណិជ្ជកម្មរាជធានី និងគណៈកម្មការផ្សារ ចុះពិនិត្យទំនិញ និងម្ហូបអាហារ នៅផ្សាររីករាយនិងផ្សារ One and One Mart ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដកហូតវត្ថុធាតុដើមផ្សំធ្វើទឹកជ្រលក់ហួសកាលបរិច្ឆេទចំនួន ៤.២៥០គីឡូក្រាម។

បើតាមមន្ត្រីកាំកុងត្រូលបានឲ្យដឹងថា ក្នុងប្រតិបត្តិការចុះពិនិត្យផ្សារទាំង២ខាងលើ មន្ត្រីជំនាញបានយកម្ហូបអាហារ និងផលិតផល២៩គំរូ ទៅវិភាគ ជាលទ្ធផលគឺមានអនុលោមភាព សុវត្ថិភាពចំនួន២៣គំរូ។ ដោយឡែកចំពោះបង្អែមលតខៀវ និងបង្អែមនំបាញ់ឌុក ក្រោយពិនិត្យរួចរកឃើញមានសារធាតុគីមីហាមឃាត់ បូរ៉ាក់ចំនួន១៦.៤គីឡូក្រាម និងបានដកហូតវត្ថុធាតុដើមផ្សំធ្វើទឹកជ្រលក់ដែលហួសកាលបរិច្ឆេទចំនួន៥ដប ស្មើនឹង ៤.២៥០គីឡូក្រាម។

ក្រោយដកហូតមន្ត្រីកាំកុងត្រូលបានធ្វើកំណត់ហេតុយកមករក្សាទុកបណ្តោះអាសន្ន ដើម្បីរៀបចំនីតិវិធីកម្ទេចចោល៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!