ព្រឹតិ្តការណ៍ថ្មីៗ

គាស់ផ្នូរយកសាកសពពិនិត្យបំបែកសំណុំរឿងអាថកំបាំង ប្តីសម្លាប់ប្រពន្ឋចុងយកទៅកប់ក្នុងដីបំបាត់ភស្តុតាង

3 ខែ មុន 1205 តូ សុផល

កំពង់ធំ ៖ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ ២០១៨ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ អមដំណើរដោយ

វរសេនីយ៍ឯក ទិត្យ សំណាង ស្នងការងទទួលផែនព្រហ្មទណ្ទនៃស្នងការនគរបាល ខេត្តកំពង់ធំ រួមជាមួយមន្រ្តីកុសល្យវិច្ឆ័យជំនាញ និងពេទ្យយុត្តធម៌ រួមជាមួយអាជ្ញាធរ រួមទាំងកងកម្លាំង ចូលរួមគាស់ផ្នូរសាកសព ស្រ្តីម្នាក់ដែលមានការសង្ស័យថា ជាករណីឃាតកម្មសម្លាប់ ដោយគិតទុកជាមុន ពីសំណាក់ប្តីចុង ដើម្បីយកសពមកពិនិត្យពិនិបំបែកសំណុំរឿងអាថកំបាំង រកយុត្តិធម៌ជូនជនរងគ្រោះ ។ ហើយការគាស់សាសពយកមកពិនិត្យនេះធ្វើឡើងស្ថិតនៅចំណុច តំបន់អូកូត ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

បើតាមសមត្ថកិច្ចថា មុនពេលគាស់ផ្នូរ សាកសព គឺជនសង្ស័យឈ្មោះ អន លិក ភេទប្រុស អាយុ ៥៣ បច្ចុប្បន្នរស់នៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ បានមកធ្វើចំការនៅ តំបន់អូកូត ភូមិលែង ឃុំទំរីង ស្រុកសណ្តាន់ ទីតាំងកើតហេតុ។ ហើយបានស្គាល់គ្នាជាមួយជនរងគ្រោះ ឈ្មោះ ធា ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅ ស្រុកថ្មគោលខេត្តបាត់ដំបង តាមរយះទូរស័ព្ទ ហើយក៏មករួមរស់ជាមួយគ្នា រយះពេល២ឆ្នាំ មកហើយ ។ដោយសារតែ ជនសង្ស័យជាប្តី ភូតកុហកថា ខ្លួនជាបុរសពោះម៉ាយរស់នៅម្នាក់ឯង។

ប្រភពបន្តទៀតថា តែមុនថ្ងៃកើតហេតុ ស្រាប់តែប្រពន្ឋដើមបានមកចំការ ទើបបែកធ្លាយ ជារឿងភូតកុហក ទើបស្រ្តីរងគ្រោះរករឿង ឈ្លោះប្រកែកគ្នាជាមួយជនសង្ស័យនេះ និងបានគំរាម ថានិងសម្លាប់ខ្លួន ដើម្បីឲ្យប៉ូលិសចាប់ជនសង្ស័យដាក់គុគ ។

មន្ត្រីប៉ូលិសបានបញ្ជាក់បន្តទៀតថា ជនសង្ស័យមានការធុញទ្រាន់នឹងសំដី របស់ស្រ្តីរងគ្រោះជេរដដែលៗ ក៏បានយកខ្សែអង្រឹងមករឹត ក ស្រ្តីរងគ្រោះ ខណៈដែលនាងកំពុងតែដេកលើគ្រែ ដោយធ្វើសកម្មភាពចាប់ជនរងគ្រោះផ្កាប់មុខរឹក ក ដោយយកជើង ធាក់ចង្កេះ បណ្តាលឲ្យបែកមុខបែកមាត់ប៉ះនឹងក្តាគ្រែ បណ្តាលឲ្យដាច់ខ្យល់ស្លាប់ភ្លាមៗតែម្តង។ បន្ទាប់មកជនដៃដល់នេះបាន យកខ្សែចង់ដៃ ចង់ជើង រួចយកខ្សែអង្រឹងទាក់ក អូសយកទៅកប់ ដែលនៅក្បែរខ្ទមចំការប្រមាណ៦០ម៉ែត្រពីមាត់អូ ហើយបានជីកដី កប់សាកសពជម្រៅប្រមាណ ជិត១ម៉ែត្រ ដោយរុំនឹងភួយ ដាក់ស្បែកជើងក្នុងផ្នូរ រួចហើយកាប់ដី អោយស្មើ រួមទាំងដាក់មែកឈើចាស់ៗ និងកាប់បែកឈើថ្មីដាក់គ្របពីលើ ចំណុចផ្នូរកបសាកសព ដើម្បីបំបាត់ភស្តុតាង។

ប៉ូលិសបញ្ជាក់ថា តែឈាមស្រែកស្បែកហៅ ជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់វាយខ្នោះ។

បើតាមលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានឲ្យដឹងថា នៅថ្ងៃកើតហេតុ មានប្រជាពលរដ្ឋ បានឃើញសកម្មភាពមិនប្រកតី របស់ជនសង្ស័យ ដែលបានអូសសាកសព ពីខ្ទមមកកប់ ស្របពេលដែលគេធ្លាប់ឃើញដើរជារៀងរាល់ថ្ងៃ។

បើតាមប៉ូលិសថា ក្រោយពីបាត់ស្ត្រីជាប្រពន្ធចុងនោះ អ្នកភូមិក៏មានការសង្ស័យ ក៏បានរាយការណ៍មក អធិការ និងសុំយោបល់ពីតុលាកា ហើយខាងតុលាកា បានបញ្ជារឲ្យសមត្ថកិច្ច ចុះពិនិត្យទីតាំងសង្ស័យកប់សាកសព ហើយ ឲ្យឃាត់ខ្លួនជនសង្ស័យទុកសិន ។
នៅគ្រាឃាត់ខ្លួននោះ ជនសង្ស័យបានអះអាងថា ប្រពន្ឋរបស់ខ្លួនបានចងកសម្លាប់ខ្លួន ទើបខ្លាចអ្នកភូមិមិនជឿក៏បានយកសាកសពទៅកប តែម្តងទៅ ។

ក្រោយពីគាសផ្នូរពិនិត្យរួច លទ្ធផលបានបញ្ជាក់ថា ជាករណីឃាតកម្ម ដោយគិតទុកជាមុន ដោយលើខ្លួនសាកសពស្ត្រីរងគ្រោះ មានស្នាមរឹត ក ស្នាមបែកមុខមាត់ ច្រលនកន្លែងផងដែរ។

ប៉ូលិសបញ្ជាក់ផងដែរថា ជនរងគ្រោះ ឈ្មោះធា ពុំមានសាច់ញាតិ បងប្អូន នោះទេ។

ក្រោយពីគាស់សាកសព លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បានអោយតាអាចារ្យ និងប្រជាពលរដ្ឋ រួមគ្នា យកសាកសពបូជា ដោយលោកជាអ្នកចេញថ្លៃបូជាសព និងឲ្យជំនាញស្រាវជ្រាវរកបងប្អូនមកទទួលយក ធាតុ សាកសពជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី នាពេលក្រោយទៀត ។

ជនដដៃដល់ដែលសម្លាប់ប្រពន្ធចុងលួចលាក់នេះត្រូវសមត្ថកិច្ច កសាងសំណុណរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ