ព្រឹតិ្តការណ៍ថ្មីៗ

ខ្លោចចិត្ត​ ពេលឃើញ​ អាលីយ៉ា​ ធ្លាក់ខ្លួនដល់ថ្នាក់គ្មានលុយទិញអ្វីហូប ហើយកំពុងមានជំងឺសម្រាក់នៅមន្ទីរពេទ្យ

3 សប្តាហ៍ មុន 3256 តូ សុផល

ភ្នំពេញ៖​ ជីវីតធ្លាប់តែរស់នៅ​ ឡូយឆាយឌីជេល្បីឈ្មោះ​ កញ្ញា​ កែវ អាលីយ៉ា​ បែរជាត្រូវធ្លាក់ខ្លួន​

ឈឺសាច់ឈាមធ្លាក់ចុះស្គមបណ្តើរៗ​ គ្មានលុយ​ គ្មានអ្នកណាទៅមើលថែ។​ ពិតជាខ្លោចចិត្តបំផុត​ សម្រាក់ព្យាបាលជំងឺនៅរួមគ្នាសម្រាប់តែអ្នកជំងឺអត់ៗក្រីក្រ។

តាមប្រភពអ្នកជិតដិតម្នាក់ដែល​ បានទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ​ ទៅសួរសុខទុក្ខហើយសង្វែកពេលនាងធ្លាក់ខ្លួនហើយដេកនៅ​ គ្រែម្នាក់ឯងគ្មានបងប្អូនសាច់ញាតិ​ នៅជិត​ ដូចអ្នកជំងឺផ្សេង។​ អាលីយ៉ា​ បានស្រក់ទឹកភ្នែកឃើញមានអ្នកជិតដិតម្នាក់គត់​ បានមកសួរសុខទុក្ខនាង។តារាធ្លាប់ចែងចាំងរូបនេះ​ សូម្បីតែឃ្លានម្ជូរបាញ់សុងក៏​ គ្មានលទ្ឋភាពទិញ។​ នាងគ្មានសល់អ្វីសូម្បីតែ​ ឆ្នាំងសាកទូរស័ព្ទ​សំលៀកបំពាក់ក៏​ គ្មានបានអ្នកជិតដិតនោះ​ ទិញអាវជជុះ២និងថ្មទូរស័ព្ទអោយវិញ។តាមការអោយដឹងអាលីយ៉ាមានជំងឺរលាកទងសួត​ ហើយមុនមកដល់កាល់ម៉ែត្រ​ នាងបានដេកសម្រាកព្យាបាលនៅសៀមរាប​ ទើបតែមកភ្នំពេញបានមួយអាទិត្យជាង។

នាពេលកន្លងមក អាលីយ៉ា​ អំឡុងពេលមានលុយកាក់​ អាលីយ៉ា​ ជួយតាមលទ្ឋភាពដល់អ្នកសិល្បៈ។នាងក៏បង្ហាញសកម្មភាពមនុស្សធម៌ជាច្រើន​ ដូចជាជួយមន្ទីរពេទ្យគន្ឋបុប្ឋាការចូលរួមសម្តែងកម្មវិធី”អង្គរសង្រ្កាន្ត”ជាដើម៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ