ព្រឹតិ្តការណ៍ថ្មីៗ

លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានចុះសួរសុខទុក្ខមន្ត្រីអនុរក្សពន្ធនាគារនិងពិនិត្យស្ថានភាពពន្ធនាគារខេត្តកំពង់ធំ

2 ឆ្នាំ មុន 4 តូ សុផល

កំពង់ធំ ៖ ថ្ងៃទី២៧ ខែ ឧសភា ឆ្នាំ ២០១៦ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានចុះសួរសុខទុក្ខមន្ត្រីអនុរក្សពន្ធនាគារនិងពិនិត្យស្ថានភាពពន្ធនាគារខេត្តកំពង់ធំអមដំណើរដោយ លោក គង់ វិមាន អភិបាលរងខេត្ត និងមន្ត្រីជាច្រើនទៀត។ លោក ភាន ឆវ័ន្តប្រធានពន្ធនាគារខេត្តបានធ្វើរបាយការណ៍អំពីក្របខ័ណ្ឌមន្ត្រីពន្ធនាគារមានចំនួន៥៣ រូប ស្រី៧រូប និងការងារគ្រប់គ្រងជនជាប់ឃុំមានចំនួន៥៥៥ នាក់ស្រី ៣៩ នាក់ ក្នុងនោះអនីតិជន២២រូបពាក់ព័ន្ធបទល្មើសក្នុងពន្ធនាគារជនជាប់ឃុំសំបូរជាងគេករណីគ្រឿងញៀន លោកបានសំណូមពរដល់គណអធិបតីដោយសារកំណើននៃជនជាប់ឃុំមានការកើនឡើងជាបន្តបន្ទាប់ធ្វើឲ្យមានភាពចង្អៀតណែនក្នុងការស្នាក់នៅ ស្នើសុំជួយសាងសង់អាគារស្នាក់នៅដល់ជនជាប់ឃុំបន្ថែម ស្នើសុំមន្ត្រីក្របខ័ណ្ឌបន្ថែម ស្នើសុំជួយធ្វើរបងព័ទ្ធជុំវិញបរិវេន
ពន្ធនាគារ ព្រោះរបងព័ទ្ធជុំវិញពន្ធនាគារមានតែមួយជាន់ ។ លោក ប៉ាវ ហមផាន បានកោតសសើរនិងវាយតម្លៃខ្ពស់ដល់ការដឹកនាំ គ្រប់គ្រង បានល្អទាំងថ្នាក់ដឹកនាំព្រមទាំងមន្ត្រីអនុរក្ស ដែលមើលទៅគួរជាទីទុកចិត្ត ទាំងគុណភាព និងបរិមាណ លោកបានលើកឡើងផ្តោតសំខាន់សូមឲ្យមន្ត្រីអនុរក្សទាំងអស់ត្រូវគិត លើសោភ័ណ្ឌភាព សុខភាព អនាម័យ បរិស្ថាន ការបណ្តុះបណ្តាលជំនាញ និងការទទួលខុសត្រូវ់បានល្អទាំងគ្រប់ផ្នែកលើជនជាប់ឃុំឃាំង មន្ត្រីអនុរក្សទាំងអស់ត្រូវពង្រឹងការអនុវត្តច្បាប់ដោយពិនិត្យលើការកំណែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងការងារគ្របគ្រងពន្ធនាគារត្រូវផ្អែកលើច្បាប់មូលដ្ឋាន លើក្រម លើបទបញ្ជាផ្ទៃក្នុង និងទៅតាមនីតិវិធី ត្រូវធ្វើការងារជាមនុស្សធម៌ឲ្យបានល្អត្រឹមត្រូវតាមច្បាប់ ត្រូវរៀបចំដាក់អ្នកជាប់ឃុំ ដាក់ឲ្យដាច់ពីគ្នាទៅតាមប្រភេទបទល្មើស ត្រូវរៀបចំផ្នែកខាងសុខាភិបាលឲ្យបានច្បាស់លាស់ មន្ត្រីទាំងអស់ត្រូវបង្កើសមត្ថភាពខ្លួនឯងបន្តទៀតដើម្បីលើកស្ទួយអភិវឌ្ឍន័ស្ថាប័នរបស់ខ្លួននិងមានភាពទទួលខុសត្រូវខ្ពស់ និងជម្រុញឲ្យមន្ត្រីជួយអប់រំដល់ជនជាប់ឃុំខិតខំអនុវត្ត សិក្សារៀនសូត្រនូវជំនាញព្រមទាំងលះបង់ចោលនូវគំនិតអាក្រក់ ធ្វើខ្លួនឲ្យក្លាយជាមនុស្សមានជំនាញពិតប្រាកដ ។

image image image image image

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

error: Content is protected !!