ព្រឹតិ្តការណ៍ថ្មីៗ

សមត្ថកិច្ចចាប់ ក្រុមចោរប្លន់ម៉ូតូពេលយប់បាន ២នាក់ ព្រឹកឡើងចាប់បាន៣នាក់ទៀត

1 ខែ មុន 51 តូ សុផល

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ឃាត់ខ្លួនជនសង្ស័យ៥នាក់ដែលធ្វើសកម្មភាពវាយប្លន់យកម៉ូតូរបស់ជនរងគ្រោះបានសម្រេចកាលពីវេលាម៉ោង ៣និង ៣០ នាទីទៀបភ្លឺថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០១៨ នៅមុខផ្ទះសំណាក់ ៣៤២ តាមដងផ្លូវលេខ ២៧១ ក្នុងសង្កាត់ស្ទឹងមានជ័យ ២ ខណ្ឌមានជ័យ ។

យោងតាមប្រភពពីសមត្ថកិច្ចបានប្រាប់អោយដឹងថា ជនសង្ស័យទាំង៥នាក់
ទី១ឈ្មោះ លី ឌីណា ភេទប្រុសអាយុ១៨ឆ្នាំមុខរបរ មិនពិតប្រាកដ ។
ទី២ឈ្មោះ ហាក់ ភារម្យ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរ មិនពិតប្រាកដ ។
ទី៣ឈ្មោះ ឃុត ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំមុខរបរ មិនពិតប្រាកដ ។
ទី៤ឈ្មោះ គង់ មេង ភេទប្រុស អាយុ១៨ឆ្នាំមុខរបរ មិនពិតប្រាកដ ។
និងទី៥ឈ្មោព បាន ធានហ្វូ ភេទប្រុសអាយុ១៨ឆ្នាំមុខរបរ មិនពិតប្រាកដ ។
ដោយឡែកឈ្មោះ ឡា កំពុងរត់គេចខ្លួន។

ចំណែកជនរងគ្រោះជាម្ចាស់ម៉ូតូឈ្មោះ រិទ្ធ រងរបួសបញ្ជូនទៅមន្ទីរពេទ្យនិងម្នាក់ទៀតឈ្មោះ តារា អាយុ ២៩ ឆ្នាំនៅម្ដុំផ្សារសូឡា រីឯម៉ូតូដែលត្រូវបានជនសង្ស័យវាយប្លន់យកទៅនោះ ម៉ាកហុងដាឌ្រីមសេ ១២៥ ពណ៌ខ្មៅ ដែលពាក់ស្លាកលេខភ្នំពេញភ្នំពេញ1GV-9242 ។

បើតាមការរៀបរាប់របស់ជនរងគ្រោះបាន ឱ្យដឹងថា មុនពេលកើតហេតុពួកគេបានជិះម៉ូតូ៣គ្រឿងគ្នាប្រហែល៦នាក់ ជាមួយគ្នាចេញពីក្លឹបមួយកន្លែងនៅផ្លូវលេខ ២០០៤ ហើយក៏ធ្វើដំណើរតាមបណ្ដោយតាមផ្លូវ ស្រាប់តែពេលនោះ មានជនសង្ស័យមួយក្រុម ជិះម៉ូតូជាច្រើនគ្រឿង បានជិះម៉ូតូដេញតាមពួកគេ (ជនរងគ្រោះ) ពីក្រោយ រហូតនៅមុខផ្ទះសំណាក់ ៣៤២ តាមដងផ្លូវលេខ ២៧១ ក៏ជនសង្ស័យនោះបានហើយធ្វើសកម្មភាពវាយ ពួកគេជាជនរងគ្រោះ បណ្តាលអោយដួលម៉ូតូ ហើយភ្លាមៗ នោះបក្ខពួកជនសង្ស័យក៏បានលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុ ។

លុះដល់ព្រឹកថ្ងៃទី២០ ខែមថុនា ឆ្នាំ២០១៨កម្លាំងកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌមានជ័យ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ទៀតមកពីប៉ុស្ដិ៍ព្រែកប្រា ខណ្ឌច្បារអំពៅ ទើបសមត្ថកិច្ចបញ្ជូនមកកាន់ប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យ២ ដើម្បីធ្វើការសាកសួរតាមចាប់បក្សពួកបន្ដទៀត ។

បច្ចប្បន្នជនសង្ស័យទាំង៥នាក់ត្រូវសមត្ថកិច្ចកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យដើម្បីចាត់ការបន្ដតាមនីតិវិធី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ