ព្រឹតិ្តការណ៍ថ្មីៗ

 បំបែកសំណុំរឿង ឃាតកម្មវាយសម្លាប់ ជនជាតិម៉ាឡេស៊ី នៅក្រុងបាវិត

4 សប្តាហ៍ មុន 742 តូ សុផល

ស្វាយ​រៀង​៖​ ក្រោម​ការ​ចង្អុល​បង្ហា​របស់​លោក​ឧត្តមសេនីយ៍ទោ​ កឹង​ ឃ​ន​ ស្នងការ​នគរបាល​ខេត្តស្វាយរៀង​ បាន​ដាក់​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ដល់​កម្លាំង​ជំនាញ​ផ្នែក​ព្រហ្មទណ្ឌ​សហការ​ជាមួយ​កម្លាំង​ង​កងរាជអាវុធហត្ថ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ នៅ​រសៀល​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៨​ ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ កាលពី​ថ្ងៃ​ទី​១៨​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០២​និង​៣០​នាទី​ រំលង​អា​ធ្រា​ត្រ​ នៅ​ចំណុច​ភោជនីយដ្ឋាន​ស៊ី​ឡាយ​ ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល​ សង្កាត់​បា​វិត​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​។​

ជនសង្ស័យឈ្មោះ សៀម​ ឆៃ​ដែន​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មានស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម​។​

ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​នៅ​ក្នុង​បន្ទប់​បុ​គ្គ​លិ​កាស៊ីណូ​ ហ្គោ​ដ​ឡាក់​ ស្ថិត​ក្នុង​បា​វិត​កណ្តាល​ សង្កាត់​បា​វិត​ ក្រុង​បា​វិត​ ខេត្តស្វាយរៀង​។​

ជនរងគ្រោះឈ្មោះ ខាសេន​ ស៊ិនគា​សេង (CARSEN TION KAI SENG) ភេទប្រុស អាយុ ៦៣ ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្រុកកំណើត​នៅក្រុង​សារ៉ាវ៉ក​ ប្រទេសម៉ាឡេស៊ី។

​នៅ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ឃាតកម្ម​នេះ​ឡើង​គឺ​ដោយសារ​ទំនាស់​គ្នា​ដណ្តើម​កន្លែងដេក​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ ខ្លួន​ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តស្វាយរៀង​ដើម្បី​ធ្វើការ​ សាកសួរ​ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ