ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់អ្នកបើករថយន្ត ព្រូរថយន្ត និងកម្មករ ២០នាក់ពាក់ព័ន្ធគ្រឿងញៀន

5 ខែ មុន 675 តូ សុផល

កំពង់ចាម៖ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម

និងលោកឧត្តមសេនីយ៍ទោ​ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី អ៊ិត ដារ៉ា ស្នងការរងទទួលផែនប្រឆាំងបទល្មើសបានដឹកនាំកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ការិយាល័យចរាចរណ៍ផ្លូវគោក និងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចុះត្រួតពិនិត្យឆែកឆេរ និងធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀន លើអ្នកបើកបររថយន្តដឹកទំនិញ ព្រូរថយន្ត និកម្មករ នៅចំណុចភូមិត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានហៅរថយន្ត ត្រួតពិនិត្យ៧៦គ្រឿង ធ្វើតេស្តទឹកម៉ូតស្វែងរកសារធាតុញៀន សរុបចំនួន១៦៧នាក់(ក្នុងខេត្ត៧៣នាក់ ក្រៅខេត្ត៩៤នាក់) មានអ្នកបើកបរចំនួន៧៦នាក់ ព្រូ៥៦នាក់ និងកម្មករ៣៥នាក់។

លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថាក្នុងប្រតបត្តិការខាងលើកម្លាំងជំនាញធ្វើតេស្តវិជ្ជមាន​ចំនួន២០នាក់(ក្នុងខេត្ត០៨នាក់ ក្រៅខេត្ត១២នាក់) មានអ្នកបើកបរ០៩នាក់ ព្រូ០៤នាក់ និងកម្មករ៧នាក់។

បានឃាត់រយន្តសរុបចំនួន១៣គ្រឿង: មានឯកសារត្រឹមត្រូវបានប្រគល់ជូនម្ចាស់វិញចំនួន០៩គ្រឿង​ និងឃាត់រថយន្តរក្សាទុក បណ្តោះអាសន្ន០៤ គ្រឿង។

បានឃាត់មុខសញ្ញាប្រើប្រាស់សារធាតុញៀន ជាអ្នកបើកបរ ព្រូ​រថយន្ត និងកម្មករ ចំនួន ២០នាក់ៈ
ទី១-ឈ្មោះ សួង សុខចាន់ ហៅ ​ចាន់ ភេទប្រុស អាយុ២៥ឆ្នាំ(អ្នកបើកបរ) នៅភូមិជាលា ឃុំជាលា ស្រុកបាធាយ​ខេត្តកំពង់ចាម។
ទី២-ឈ្មោះ ធី បណ្ឌិត ហៅ ឌិត ភេទប្រុស អាយុ២០ឆ្នាំ​(អ្នកបើកបរ) នៅភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។
ទី៣-ឈ្មោះ ហួត គឹមលាង ភេទប្រុស អាយុ២៥ឆ្នាំ (អ្នកបើកបរ) នៅភូមិថ្មពូន ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ទី៤-ឈ្មោះ វី ភារិន ហៅ ហួរ ភេទប្រុស អាយុ២៧ឆ្នាំ (អ្នកបើកបរ) នៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
ទី៥-​ឈ្មោះ វ៉ាន់ វិ ភេទប្រុស អាយុ២៤ឆ្នាំ (អ្នកបើកបរ) នៅភូមិភូមិព្រៃទីទុយ សង្កាត់ព្រៃសរ ខណ្ឌដង្កោរ ភ្នំពេញ។
ទី៦-ឈ្មោះ ធឹង សុផាត ភេទប្រុស អាយុ២៨ឆ្នាំ (អ្នកបើកបរ) នៅភូមព្រៃតាកុយ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។
ទី៧-ឈ្មោះ អឿន សន្លឹម ភេទប្រុស អាយុ២៩ឆ្នាំ (អ្នកបើកបរ) នៅភូមិតាមាន ឃុំដង្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
ទី៨-ឈ្មោះ លឹម តុលា ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិស្រែ ឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។
ទី៩-ឈ្មោះ សយ មេសា ភេទប្រុស​ អាយុ២៤ឆ្នាំ(ព្រូរថយន្ត) នៅភូមិជើងឆ្នុក ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម។
ទី១០-ឈ្មោះ សុខ ដេត ភេទប្រុស អាយុ២៥ឆ្នាំ(ព្រូរថយន្ត) នៅភូមិព្រៃស្រឡៅ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ទី១១-ឈ្មោះ លឹម អ៊ី ភេទប្រុស អាយុ២៤ឆ្នាំ (ព្រូរថយន្ត) នៅភូមិអង្គរបាន ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម។
ទី១២-ឈ្មោះ ឆង ចិត្ត ភេទប្រុស អាយុ១៩ឆ្នាំ (ព្រូរថយន្ត) នៅភូមិម្រាមត្នោតខាងជើង ឃុំណាមរៀល ស្រុកបសេធ ខេត្តកំពង់ស្ពឺ។
ទី១៣-ឈ្មោះ ពៅ សំណាង ភេទប្រុស អាយុ២៥ឆ្នាំ (ព្រូរថយន្ត) នៅភូមិមានជ័យ ឃុំចុងអំពិល ស្រុកកញ្ច្រាច ខេត្តព្រៃវែង។
ទី១៤-ឈ្មោះ វឿន សន ភេទប្រុស អាយុ១៨ឆ្នាំ(កម្មករ) នៅភូមិដៃបួន ឃំុជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ទី១៥-ឈ្មោះ ទន់ ទី ភេទប្រុស អាយុ២១ឆ្នាំ ​ជាតិខ្មែរ(កម្មករ) នៅភូមិត្រពាំងថ្លុង ឃុំត្រពាំងព្រីង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
ទី១៦-ឈ្មោះ ជា គា ភេទប្រុស អាយុ២៥ឆ្នាំ(កម្មករ) នៅភូមិទួលធំ ឃុំផ្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ទី១៧-ឈ្មោះ ផៃ​ សេងហាក់ ភេទប្រុស អាយុ២៦ឆ្នាំ (កម្មករ) នៅភូមិល្វា ឃុំល្វា ​ ស្រុកសូនិគំ ខេត្តសៀមរាប។
ទី១៨-ឈ្មោះ ឈឹម ចាន់ហេង ភេទប្រុស អាយុ២៣ឆ្នាំ (កម្មករ) នៅភូមិពន្លៃ ឃុំពន្លៃ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
ទី១៩-ឈ្មោះ លី ផល្លា ភេទប្រុស អាយុ២២ឆ្នាំ (កម្មករ) នៅភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ​ភ្នំពេញ។
ទី២០-ណាត់ សីុណា ភេទប្រុស អាយុ២១ឆ្នាំ ​នៅភូមិត្រពាំងព្រីង ឃុំត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ