ព្រឹតិ្តការណ៍ថ្មីៗ

ពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនៅលើរថយន្តក្រុង

4 សប្តាហ៍ មុន 140 តូ សុផល

ភ្នំពេញ៖ ដើម្បីបង្កើនភាពងាយស្រួលដល់អ្នកធ្វើដំណើរក្នុងការទូទាត់ប្រាក់ តាមរយៈសេវាដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ

នាព្រឹកថ្ងៃអង្គារ ០៧កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទិី១៩ ខែមិថុនា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញបានប្រារព្ធពិធីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ នៃការទូទាត់សាច់ប្រាក់តាមប្រព័ន្ធអេឡិចត្រូនិកនៅលើរថយន្តក្រុងសាធារណៈរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលអភិបាលរាជធានី និងអ្នកឧកញ៉ា គិត ម៉េង ប្រធានប្រឹក្សាភិបាលនៃធនាគារឯកទេសវីង។ ប្រព័ន្ធទូទាត់ប្រាក់ស្វ័យប្រវត្តិនេះ នឹងជួយសម្រួលបានច្រើនទាំងការគ្រប់គ្រងចំនួនអ្នកធ្វើដំណើរ ទាំងពេលវេលាក្នុងការទូទាត់សាច់ប្រាក់។

បច្ចុប្បន្នអ្នកដំណើរតាមរថយន្តក្រុងរាជធានីភ្នំពេញ មានចំនួនច្រើនរហូតដល់ជាង ២ម៉ឺននាក់ ក្នុង១ថ្ងៃ ឯកឧត្តមអភិបាល បានស្នើដល់អ្នកបើកបររថយន្តក្រុងសាធារណៈ ត្រូវប្រកាន់ខ្ជាប់នូវវិន័យក្នុងការបើកបរ ទោះបីអ្នកដំណើរនៅក្នុងរថយន្តប្រញាប់យ៉ាងណាក៏ដោយ ដាច់ខាតត្រូវគោរពភ្លើងសញ្ញាចរាចរណ៍ ពណ៌ក្រហមត្រូវឈប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ