ព្រឹតិ្តការណ៍ថ្មីៗ

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង ស្លាប់ម្នាក់ របួសធ្ងន់២នាក់

4 ខែ មុន 507 តូ សុផល

ខេត្តកណ្តាល៖ យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ ២នាក់ទៀតរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង វេលាម៉ោង១៩ និង៣០នាទី  ថ្ងៃអង្គារ៍៧កើត ខែបឋមសាធ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ត្រូវនិងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨  នៅចំណុចផ្លូវលេខ១១០​ ស្ថិតនៅភូមិពោធិកណ្តាល​ ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល។

សមត្ថកិច្ចប្រាប់ថា ករណីខាងលើមានភាគី ម៉ូតូ​ម៉ាកសង់កូរ៉េ​ (CT-100) ពណ័ក្រហម​ ពាក់ផ្លាកលេខកណ្តាល1X-​6492 បើកបរដោយឈ្មោះ​ តេវ​ ភេទប្រុសអាយុ​២៦ឆ្នាំ ជនជាតិវៀតណាម (មិនពាក់មួក) មានទីនៅភូមិព្រែករុន​ ឃុំព្រែកគយ​ ស្រុកស្អាង ខេត្តកណ្តាល (របួសធ្ងន់)​ បើកបរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៏បានបុកគ្នាជាមួយម៉ូតូ ​ម៉ាកហុងដា សេ១២៥ ពណ័ខ្មៅ​ ពាក់ផ្លាកលេខ​ កណ្តាល 1U-5769​ បើកបរដោយឈ្មោះ​សួន សារិត​ ភេទប្រុសអាយុ​៣២ឆ្នាំ(ស្លាប់)​មុខរបរ កម្មករ(មិនពាក់មួក) រួមដំណើរជាមួយប្រពន្ធឈ្មោះ​សែម ចរិយា ភេទស្រី​ អាយុ​២៧ឆ្នាំ​(របួសធ្ងន់)មុខរបរ កម្មករ(មិនពាក់មួក) មានទីលំនៅនៅភូមិជ្រោយឬស្សី​ ឃុំប្រសាទ ស្រុកស្អាង​ ខេត្តកណ្តាល​ ដែលបើក

បញ្ច្រាស់ទិសគ្នាពីជើងមកត្បូង បណ្ដាលអោយស្លាប់បុរសម្នាក់ នៅកន្លែងកើតហេតុ និងរងរបួសធ្ងន់០២នាក់ស្រី០១នាក់ ។

បន្ទាប់ពីសសមត្ថកិច្ច ពិនិត្យ និងវាស់វែងទីកន្លែងកើតហេតុរួច ក៏បានប្រគល់សាសពអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នករងរបួសត្រូវបានបងប្អូនដឹកយកទៅសង្គ្រោះនៅភ្នំពេញ ចំណែកវត្ថុតាងទាំងពីរបានយកមករក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ