ព្រឹតិ្តការណ៍ថ្មីៗ

ទីតាំងភ្នាល់បាល់ ចាក់ស៊ីសងភ្លាមៗ រាល់៣នាទីម្តង ត្រូវសត្ថកិច្ចបង្ក្រាបហើយ!

4 ខែ មុន 1492 តូ សុផល

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចខេត្តកណ្តាលបើកប្រតិបត្តិការណ៍បង្ក្របទីតាំង ភ្នាល់បាល់
និង កន្ទុយលេខ យីហោ KENO ដែលធ្វើឡើងនៅ ថ្ងៃអង្គារ៧កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១៤.៣០នាទីនៅចំណុចភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០៦នាក់:

ទី១.ឈ្មោះប្រាក់ បុងហ៊ុយភេទប្រុស អាយុ១៧ឆ្នាំ ភូមិកណ្តាល សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ (បុគ្គលិក)។

ទី២.ឈ្មោះ ហ៊ែល ឧស្សាហ៍ ភេទស្រី អាយុ១៨ឆ្នាំ ភូមិផ្ទះជួល ឃុំចាក់អង្រែក្រោម សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ (បុគ្គលិក)។

ទី៣. ឈ្មោះគាំ អូនរស្មី ភេទស្រី អាយុ២៣ឆ្នាំ ភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល
(បុគ្គលិក)។

ទី៤.ឈ្មោះ ប៉ម មេសា ភេទប្រុស អាយុ៣៨ឆ្នាំ ភូមិព្រែកតាពៅ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល (អ្នកលេង)។

ទី៥.ឈ្មោះ ហេង រ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានី ភ្នំពេញ(អ្នកលេង)។
ទី៦.ឈ្មោះ កើ សាន់ ភេទប្រុស អាយុ៤៦ឆ្នាំ ភូមិព្រែកតាពៅ១ សង្កាត់ដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល(អ្នកលេង)។

វត្ថុតាងចាប់យក៖ម៉ាស៊ីន ម៉ូនីទ័រ ០៤គ្រឿង. កំព្យូទ័រ០៦គ្រឿង ម៉ូតូ ០៦គ្រឿង លុយ ១.៧០០.០០០៛ និង១៣៣$  ម៉ាស៊ីន គិតលេខ០៣គ្រឿង ៦.កៅអីបត់០៣ កៅអីខ្ពស់០៥ តុ០៣ ម៉ាស៊ីនព្រីន បុងបាល់០២គ្រឿង រ៉ូលបាល់០៤ដុំធំៗ ធុងហិបឆ្នោត០១ សន្លឹកឆ្នោតផ្សងសំណាង០៧ដុំធំៗ ត្រាផេរ០២ និងបុងចាក់បាល់រួមមួយចំនួនទៀត។

សមត្ថកិច្ចប្រាប់ថា នៅថ្ងៃកើតហេតុខាងលើកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចុះបង្ក្រាបល្បែងស៊ីសង(ភ្នាល់បាល់ កេណូនិងកន្ទុយលេខ)ស្ថិតនៅចំណុចភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅក្នុងហាកាហ្វេយីហោ ស្ពតកាហ្វេ ដែលបានបើកឲ្យមានការភ្នាល់បាល់ តាមប្រព័ន្ធអ៊ីនធឺណែត និងចាក់កេណូ KENO មានន័យថា៖ ចាក់ស៊ីសង

ភ្លាមៗរាល់៣នាទីម្តង) ហើយមានកម្មវិធីស៊ីសងពិសេសជាច្រើន ដូចជា ៖
១.ចាក់ចាប់៥-៧គូរ ចាញ់ដាច់ទាំងអស់សងដើមគុណនិង២
២.ចាក់៨គូរ ចាញ់ដាច់ទាំងអស់ចាប់ពី២ដុល្លារឡើងទៅ សង១០០ដុល្លារ
៣.ចាក់៩គូរចាញ់ដាច់ទាំងអស់ចាប់ពី២ដុល្លារឡើងទៅសង២០០ដុល្លារ
៤.ចាក់១០គូរចាញ់ដាច់ទាំងអស់ចាប់២ដុល្លារ ទៅ៩ដុល្លារបានទូរស័ព្ទiPhone ចំនួន០១គ្រឿង
៥.ចាក់១០គូរចាញ់ដាច់ទាំងអស់ចាប់១០ដុល្លារឡើង និងទទួលបានម៉ូតូហុងដាឌីមសេរីថ្មីចំនួន
០១គ្រឿង។

ករណីបង្ក្រាបល្បែងស៊ីសងនេះសមត្ថកិច្ច បន្តចាត់ការតាមនីតិវិធី។

ពលរដ្ឋគាំទ្រពេញទំហឹង ចំពោះចំណាត់ការរបស់សមត្ថកិច្ចខេត្តកណ្តាលក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្តកណ្តាល  និង ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្កកណ្តាល  ចំពោះការចុះបង្ក្រាបទីតាំងល្បែងស៊ីសងដែលជាដើមចមនៃបទល្មើសលួច ឆក់ ប្លន់ អំពើហិង្សានានា ជាពិសេស បង្កភាពអសន្តិសុខដល់សង្គមជាញ៉ឹកញ៉ាប់ផងដែរ។

ដោយឡែក បើក្រឡេកមកមើលឯ ក្រុងភ្នំពេញ ឯណេះវិញ ចំពោះទីតាំងភ្នាល់បាល់ និងល្បែងស៊ីសងនានា ដែលបង្កប់តាមអ៊ីនធើណេត ២៤ម៉ោងរាប់រយកន្លែង គ្មានការបង្ក្រាបទាល់តែ សោះ ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ