ព្រឹតិ្តការណ៍ថ្មីៗ

ទៀតហើយ! អ្នកលេងជនជាតិចិនកាប់គ្នាផ្អេីលក្រុងទេសចរណ៍ទាំងកណ្តាលថ្ងៃ ប៉ូលិសបង្ក្រាបចាប់វ៉ៃខ្នោះបាន១០នាក់

4 សប្តាហ៍ មុន 127 តូ សុផល

ខេត្តព្រះសីហនុ ៖ ប្រជាពលរដ្ឋនិងអ្នកទេសចរណ៍មានការៅញាក់អលលនិងភ័យខ្លាចយាងខ្លាំង ខណៈដែល ជនជាតិចិន២ក្រុមបើកឆាកកាប់ចាក់គ្នាទាំងថ្ងៃត្រង់ ធ្វើអោយភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះបង្ក្រាប ចាប់វ៉ៃខ្នោះបាន១០នាក់ផងដែរ ដែលហេតុការណ៍នេះកើតឡើងកាលពីរវេលាម៉ោង១រសៀលថ្ងៃ១៩មិថុនា២០១៨នេះ។

បើតាមសមត្ថកិច្ចប៉ូលិសខេត្តព្រះសីហនុ ក្រោមបញ្ជារបស់ លោកឧត្តមសេនីយ៍ទោស្នងការ ជួន ណារិន្ទ បង្ក្រាបបានភ្លាមៗ ករណីជនជាតិចិនមួយក្រុមចំនួន១០នាក់ដែលព្រួតគ្នាប្រើអំពើហឹង្សាទៅលើជនជាតិចិនដូចគ្នា(ជនរគ្រោះ)២នាក់ នៅចំណុច ញ៉ូហ្គោលដេនវេលស៍កាសុីណូ មុខភោជនីយ៍ដ្ឋានសាន្តសាន្ត ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ

បន្ទាប់ពីក្រោយបក្ខពួកជនសង្ស័យចាប់ ជនរងគ្រោះទ២វាយធ្វើបាបរួចហើយចាប់ដាក់ក្នុងរថយន្តធ្វើទារុណកម្មរហូតដល់សន្លប់ បម្រុងដឹកចេញទៅក្រៅក្រុងសម្លាប់ចោល តែត្រូវប៉ូលិសចេញ ប្រតិបត្តិការបង្ក្រាបបាននៅផ្លូវចំណុចអូរ១ ។

ក្រោយបង្ក្រាបបានជនសង្សយ័ពាក់ពន្ធ័ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីស្រាវជ្រាវរកដើមហេតុនិងបន្តនិតិវិធីដោះស្រាយតាមផ្លូវច្បាប់។

រីឯជនរងគ្រោះទាំង២ដែលរងរបួសធ្ងន់ដោយអំពើហឹង្សាពីក្រុមជនសង្សយ័ ត្រូវបានសមត្ថកិច្ចនាំយកទៅកាន់មន្ទីរពេទ្យភ្លាមដែរ ដើម្បីអោយគ្រូពេទ្យព្យាបាល ។

ជនរងគ្រោះ ០២នាក់ដែលចិនដូចគ្នាវាយឰ្យរបួសនេះ មាន
១-ឈ្មោះ HUANG CHENG ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ទីហាវ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសមធ្យម។
២-ឈ្មោះ HE JUN ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ទីហាវ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ រងរបួសមធ្យម ។

ចំណែកជនសង្ស័យដែលចាប់បានមាន០៩នាក់៖
១-ឈ្មោះ WU YANG HE ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ទីហាវ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
២-ឈ្មោះ DIAO XINGUANG ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ទីហាវ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៣-ឈ្មោះ WANG HONG FEI ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ទីហាវ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៤-ឈ្មោះ ZHANG YI ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ទីហាវ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៥-ឈ្មោះ JIANG BING LING ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ទីហាវ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៦-ឈ្មោះ SONG JING XIAO ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ទីហាវ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៧-ឈ្មោះ ZHANG WEN XUAN ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ទីហាវ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៨-ឈ្មោះ HOU YI ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ទីហាវ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។
៩-ឈ្មោះ ZOU SONG SONG ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកកាស៊ីណូ ទីហាវ ភូមិ២ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន រថយន្ត ០១គ្រឿង ម៉ាក HYUNDAI ពណ៌ស ស្លាកលេខៈ ព្រះសីហនុ ២A-៧២៦៨ ។ចំពោះករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកចាត់ការតាមនីតិវិធី ។

ប៉ូលីសអះអាងថា ជនបរទេសរូបណាដែលគោរពច្បាប់ អាជ្ញាធរនិងសមត្ថកិច្ចជួយការពារតាមផ្លូវច្បាប់ ប៉ុន្តែជនបរទេសរូបណាទោះជាជនជាតិអ្វីក៍ដោយដែលប្រព្រឹត្តអំពើល្មើសច្បាប់ណាមួយ អាជ្ញាធរនិងសមត្ថកិច្ច មិនលើកលែងឡើយ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ