ព្រឹតិ្តការណ៍ថ្មីៗ

រន្ធមែន ! រថយន្តធុនធំ បើកលឿនជ្រុលចង្កូតបុករះ បង្កឲ្យស្លាប់ របួសធ្ងន់ ជាច្រើននាក់

3 ខែ មុន 168 តូ សុផល

បន្ទាយមានជ័យ ៖ បើតាមសេចក្តីរាយការណ៍មកថា នៅថ្ងៃអង្គារ ៧កើត ខែបឋមសាធ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ នេះ កាលពីវេលាម៉ោង២ និង ៤០នាទី រសៀល នៅផ្លូវជាតិលេខ៥ មានករណី គ្រោះថ្នាក់ចរាចរណ៍ ដ៍រន្ធត់បានបណ្ដាលឲ្យមានរបួស នឹងស្លាប់ផងដែរ។

ហេតុការណ៍នេះ បានកើតឡើងនៅចំណុចត្រង់ មុខក្លោងទ្វារ ផ្លូវចូលវត្ត កូបតូច ស្ថិតក្នុងភូមិនិមិត្ត៤ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

បើតាមប្រភព ពីកន្លែងកលតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ មានរថយន្តធុនធំ ០១គ្រឿង ម៉ាក ហ្វុយសូ ពណ៌ស ពាក់ស្លាកលេខ តាកែវ 3A-2149 បើកបរដោយឈ្មោះ ជី កូរ៉េ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ បើកបររថយន្ត រស់នៅក្នុងភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បើកបរ ក្នុងគោលដៅ ពីកើតទៅលិច លុះបើកបរដល់ចំណុចកើតហេតុ បានឡើងជែង គោយន្តកន្ត្រៃ សណ្តោងរ៉ឺម៉ក ០១គ្រឿង មានដឹកគ្រែ ( ក្នុងទិសដៅស្របគ្នា ) លុះជែងបានបន្តិច បានជ្រុលចង្កូតទៅបុក ម៉ូតូកង់បី ០១គ្រឿង និង ម៉ូតូកំពុងធ្វើដំណើរ ០១គ្រឿង ផ្សេងទៀត។ ហើយបានជ្រុលល្បឿន ទៅតូបលក់ឥវ៉ាន់ នៅលើជាយផ្លូវ ខាងត្បូងផ្លូវជាតិ មិនតែប៉ុណ្ណោះ រថយន្ត ក៍បានរេចង្កូត ទៅបុកគោយន្តកន្ត្រៃដឹកគ្រឿង កំពុងបើកលើផ្លូវជាតិ បណ្តាលអោយគ្រោះថ្នាក់ធ្ងន់ធ្ងរផងដែរ។

បើតាមប្រភព ពីសមត្ថកិច្ច បានឲ្យដឹងថា ករណីនេះបណ្តាលឲ្យ ទី១ ឈ្មោះ លឹម គារ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកម្មករ រស់នៅក្នុងភូមិនិមិត្ត២ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ( រងរបួសធ្ងន់ ហើយបានស្លាប់នៅពេលបញ្ជូនដល់មន្ទីពេទ្យ )ជាម្ចាស់ម៉ូតូកង់បី។

ទី២ ឈ្មោះ គាត លីឃ័ង ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ លក់គ្រែ រស់នៅក្នុងភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៏ ខេត្តកំពង់ធំ រងរបួសស្រាល ជាអ្នកបើកបរគោយន្តកន្ត្រៃ។

ទី៣ ឈ្មោះ ឈឹម ស្រីមុំ ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ លក់គ្រែ រស់នៅក្នុងភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ខេត្តកំពង់ធំ រងរបួសស្រាល ជាអ្នករួមដំណើរ លើគោយន្តកន្ត្រៃ។

ទី៤ ឈ្មោះ តោ ឡាយ ភេទស្រី អាយុ ១៨ឆ្នាំ មុខរបរ សិស្ស រស់នៅក្នុងភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួសស្រាល ជាម្ចាស់ម៉ូតូហុងដាទ្រីម។

ទី៥ ឈ្មោះ ថន រតនា ភេទប្រុស អាយុ ១៨ខែ រស់នៅក្នុងភូមិនិមិត្ត១ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រងរបួសស្រាល អ្នករួមដំណើរលើម៉ូតូហុងដាឌ្រីម ។

រីឯចំណែកម៉ូតូ, ម៉ូតូកង់បី, គោយន្តកន្រ្តៃ និង រថយន្ត បានទៅរក្សាទុក នៅប៉ុស្តិ៍និមិត្ត ដើម្បីរង់ចាំដោះស្រាយបន្តរ តាមនិតិវិធីច្បាប់ នៅពេលក្រោយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ