ព្រឹតិ្តការណ៍ថ្មីៗ

បើមានជនខិលខូចបង្ខំឲ្យទិញបំពង់ពន្លត់អគ្គិភ័យ ឬទាមទាបង្ខំឲ្យបង់ថ្លៃសេវ៉ាពីការត្រួតពិនិត្យ សូមទាក់ទងមកលេខទូរសព្ទ័០៧៨ ៧០៥ ៧០៥ ភ្លាម!

5 ខែ មុន 6582 តូ សុផល

សូមគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោក លោកស្រី នាងកញ្ញនឹងប្រជាពលរដ្ឋគ្រប់តំបន់បានជ្រាបថា

ដើម្បីអនុវត្តសេចក្តីណែនាំលេខ០១២ សនណ ចុះថ្ងែទី២៨ខែកញ្ញាឆ្នាំ២០១៧ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ

ឲ្យមានប្រសិទ្ធភាពខ្ពស់ សូមជួយសហការទប់ស្កាត់មន្រ្តីនគរបាលខិលខូច អសកម្មមួយចំនួនតូច តែងតែបង្ខំឲទិញបំពង់ពន្លត់អគ្គីភ័យពីខ្លួន ឬទាមទាបង្ខំឲបង់ថ្លៃសេវ៉ាពីការត្រួតពិនិត្យ។

អគ្គស្នងការដ្ឋាននគរបាលជាតិ និងនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ។ សូមបញ្ជាក់ថាអគ្គស្នងការដ្ឋាននគរបាលជាតិពុំមានគោលការបញ្ជាដល់មន្ត្រីនគរបាលអគ្គីភ័យអនុវត្តការងារ ផ្ទុយពីសេចក្តីណែនាំលេខ ០១២ សនណ ទេ។

នឹងសុំរង់ចាំការសហការផ្តល់ពត៍មានគ្រប់ពេលពីករណីខាងតាមរយះលេខទូរសព្ទ័០៧៨ ៧០៥ ៧០៥ ។

បើមានជនខិលខូចបង្ខំឲទិញបំពង់ពន្លត់អគ្គិភ័យ ឬទាមទាបង្ខំឲ្យបង់ថ្លៃសេវ៉ាពីការត្រួតពិនិត្យ សូមទាក់ទងមកលេខទូរសព្ទ័០៧៨ ៧០៥ ៧០៥

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ