ព្រឹតិ្តការណ៍ថ្មីៗ

ទីបំផុតលោក គីម ជុងអ៊ុន ធ្វើដំណើរមក​ដល់ប្រទេស​ចិនជា​លើក​ទីបីក្នុងដំណើរបំពេញ​ទស្សនកិច្ច​ពីរថ្ងៃ

4 សប្តាហ៍ មុន 240 តូ សុផល

ប៉េកាំង៖ មេដឹកនាំ​កំពូល​ផុតលេខរបស់​ប្រទេស​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានមកដល់ទឹកដីនៃប្រទេសចិនហើយ

និងកំពុងចាប់ផ្តើមដំណើរ​បំពេញ​ដំណើរទស្សនកិច្ច​រយៈពេលពីរថ្ងៃនៅទីនេះ ដែលវាគឺជាដំណើរទស្សនកិច្ច​ជាលើកទី ៣ របស់​លោក​ក្នុងឆ្នាំ២០១៨នេះ មកកាន់​ទីក្រុង​ប៉េកាំង ប្រទេសចិន។ នេះបើតាម​ការ​ចេញ​ផ្សាយ​ដោយ ទីភ្នាក់ងារ​សារព័ត៌មាន​ចិន ស៊ីនហួរ នៅមុននេះ​បន្តិចនាព្រឹក​ថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨។

លោក គីម មកដល់ប្រទេសចិនលើកនេះ គឺដើម្បីជួបពិភាក្សាការ ងារជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង ពាក់ព័ន្ធនឹង​កិច្ចសហប្រតិបត្តិការរវាង​ប្រទេសទាំងពីរ បន្ទាប់ពីជំនួបជាប្រវត្តិសាស្ត្រ របស់លោកជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅសិង្ហបុរី។

យោងតាមសារព័ត៌មាន Nikkei បានចេញផ្សាយនៅមុននេះថា លោក គីម បានធ្វើដំណើរឆ្ពោះ​ទៅកាន់​ទីក្រុងប៉េកាំង ដោយជិះយន្ដហោះ​នៅព្រឹកថ្ងៃអង្គារនេះ ខណៈគេសង្កេតឃើញថា មានការរឹតបន្តឹងសន្តិសុខគួរ​ឱ្យកត់សម្គាល់ នៅក្នុងរដ្ឋធានី​នៃប្រទេសចិន។ យន្ដហោះ An-148 របស់ក្រុមហ៊ុនអាកាសចរណ៍​កូរ៉េខាងជើង Air Koryo បានហោះចេញពី​ទីក្រុងព្យុងយ៉ាងនៅ​ព្រឹកមិញនេះ និងឆ្ពោះ​មកដល់​ទីក្រុងប៉េកាំង ដោយ​សុវត្ថិភាព។

នេះជាដំណើរទស្សនកិច្ចជាលើកទី ៣ របស់លោក គីម ជុងអ៊ុន មក កាន់ប្រទេសចិនក្នុងឆ្នាំ២០១៨នេះ ក្រោយលោក​បានជួបជាមួយលោក ស៊ី ជិនពីង នៅខែមីនា និងខែឧសភា​កន្លងទៅ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ