ភ្នំពេញ៖ ជារឿងគួឲ្យភ្ជាក់ផ្ញើរទៀតហើយ ដែលព្រឹកមិញនេះ តារាចម្រៀងល្បីឈ្មោះ កញ្ញា ឱក សុគន្ធកញ្ញា ត្រូវបានគ្រួសារ លោក អ៊ឹង សុខលីចូលស្តីដណ្តឹងតាមប្រពៃណី ក្រោយលេចរូបភាពប្អូនប្រុសថៅកែ ហង្សមាស ចូលស្តីដណ្តឹងដល់គេហដ្ឋាន ។
ព័ត៌មានដ៏រសើប ដែលត្រូវបានគេបង្ហោះរូបភាព ពេញបណ្តាញសង្គម ពេលនេះបានចាត់ទុកជាផ្លូវការហើយ ក្រោយត្រូវបានគេ បង្ហោះព្រោងព្រាត គណនីហ្វេសប៊ុកថា «កម្មវិធីចូលស្ដីដណ្ដឹងក្មួយស្រី កញ្ញាជួបជុំគ្នាថតរូបសប្បាយរីករាយ» ។
នេះបានបញ្ជាក់ថា ព័ត៌មានដែលធ្លាយថា ឱក សុគន្ធកញ្ញា កាន់តែលេចធ្លោនិងជិតក្លាយជានាយិកាទូរទស្សន៍ហង្សមាស បានក្លាយជាការពិត ដែលធ្វើឲ្យ អ្នកគាំទ្រភាគច្រើនបញ្ចប់ចម្ងល់៕
Tag: សិល្បៈ