ព្រឹតិ្តការណ៍ថ្មីៗ

ទីបំផុត មេធាវីចេះច្បាប់ អង្គុយលើច្បាប់ ព្រមរុះរើសំណង់សង់រំលោភផ្លូវសាធារណៈ ទាំងយប់!

4 សប្តាហ៍ មុន 1108 តូ សុផល

ភ្នំពេញ៖ ក្រោយពលរដ្ឋរស់នៅក្នុងភូមិរោងចក្រទី១ សង្កាត់គោឃ្លាង ខណ្ឌសែនសុខ បាន រិះគន់ចំៗ ជាពិសេស បណ្តាញព័ត៌មានក្នុងស្រុក បានចុះផ្សាយព្រោងព្រាត ករណីដែលអាជ្ញាធរ សង្កាត់/ខណ្ឌ ប្រងើយកន្តើយបើកដៃឲ្យមេធាវី ម្នាក់សាងសង់រោងរំលោភយក ផ្លូវសាធារណៈរបស់រដ្ឋយ៉ាងរំភើយគ្មានអាជ្ញាធរណាហ៊ានក្អកនោះ។

នាយប់ថ្ងៃទី ១៨ ខែ មិថុនា ២០១៨ ខាងសមីភាកីម្ចាស់សំណង់ដែលគេស្គាល់ថា ជាមេធាវីចេះច្បាប់ នោះបានព្រមរុះរើសំណង់សង់រំលោភលើផ្លូវផ្លូវសាធារណៈទាំងយប់ដោយខ្លួនឯងតែម្តង។

យោងតាមប្រភពពីពលរដ្ឋរស់នៅក្បែរវីឡា លោកមេធាវី ដែលហ៊ានបំពានច្បាប់នោះ បានអះអាងថា សំណង់រំលោភយកផ្លូវសាធារណៈ របស់លោក មេធាវី សង់បានដោយរលូន យូរណាស់មកហើយ ដោយពុំមាន អាជ្ញាធរ មូលដ្ឋាន រួមមាន ភូមិ សង្កាត់ ឬខណ្ឌមកពិនិត្យ ហាមឃាត់នោះទេ បែរជាបណ្តែតបណ្តោយឲ្យ សំណង់បំពានច្បាប់នោះ សង់រួចរាល់រហូតដល់សព្វថ្ងៃ។

លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង បានប្រាប់អោយដឹងថា  លោកមេធាវី ទិត សុខវណ្ណា បានដាក់លិខិតសុំ ពន្យារពេលនោះ ដោយហេតុថា ជាប់រវល់បុណ្យសាច់ញាតិនៅប្រទេស។

លោក ចៅសង្កាត់បន្តថា ទោះជាយ៉ាង សំណង់រោងដែក ដែលរំលោភយកដីផ្លូវសាធារណៈរបស់រដ្ឋ ពីសំណាក់លោកមេធាវី ទិត សុខវណ្ណា ត្រូវតែរុះចេញជាដាច់ខាត។

គួរបញ្ជាក់ថា អាជ្ញាធរសង្កាត់គោកឃ្លាង ធ្លាប់បានយកលិខិតជូនដំណឹងឲ្យរុះរើដែល មានហត្ថលេខាលោក ញ៉ាត សាម៉េត ចុះ ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ទៅបិទលើ រោងដែកសង់រំលោភលើផ្លូវសាធារណៈ របស់រដ្ឋដោយបានកំណត់ពេលឲ្យលោកមេធាវី ទិត សុខវណ្ណា រុះរើសំណង់រោងដែក ដែលសង់លើដីគម្រោងផ្លូវសាធារណៈយ៉ាងយូរត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០១៨ ប៉ុន្តែ ផ្ទុយពីការកំណត់របស់អាជ្ញាធរលោក មេធាវីបំពានច្បាប់រូបនេះបានសុំពន្យារ ពេលរុះរើត្រឹមថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០១៨។

ទីបំផុតមេធាវីរូបនេះ បានព្រមរុះរើរបងសង់រំលោភលើផ្លូវសាធារណៈដោយខ្លួនឯងនាព្រលប់ថ្ងៃទី១៨ ខែ មិថុនា ២០១៨ តាមការសន្យារបស់ខ្លួន។

គួរបញ្ជាក់ដែរថា មេធាវី ទិត សុខវណ្ណា បាន សង់រោងដែករំលោភយកផ្លូវសាធារណៈ របស់រដ្ឋដែលមាន ប្លង់LMAP នៅចំណុច ក្រុមទី១ ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

បើយោងតាមមាត្រា ២៥៩ នៃច្បាប់ភូមិបាល បានចែងថា ការប៉ះពាល់កម្មសិទ្ធិនៃទ្រព្យសម្បត្តិសាធារណៈ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ ពី៥លាន់ ទៅ៥០លានរៀល និងផ្តន្ទាទោសដាក់ពន្ធនាគារ ពី ១ឆ្នាំ ទៅ៥ឆ្នាំ។

មហាជនគាំទ្រពេញទំហឹង ចំពោះចំណាត់អាជ្ញាធរសង្កាត់គោកឃ្លាង ដឹកនាំា ដោយលោក ញ៉ាត សាម៉េត និង អាជ្ញាធរខណ្ឌសែនសុខ ដឹកនាំដោយ លោក ម៉ូវ ម៉ានិត ហ៊ានចុះអនុវត្តច្បាប់ លើមេធាវី ដែលបំពានច្បាប់រូបនេះ ពលរដ្ឋស្មានថា ហ៊ានអនុវត្តច្បាប់បានរាស្ត្រតូចតាចគ្មានសក្តិយសទេតើ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ