ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលក្រុងភ្នំពេញ ចែកប័ណ្ណកម្មសិទ្ធិចំនួន ២៥៩ប័ណ្ណ ជូនប្រជាពលរដ្ឋក្នុងបុរីឧទ្យានតាង៉ៅ

5 ខែ មុន 110 តូ សុផល

ភ្នំពេញ៖  នារសៀលថ្ងៃច័ន្ទ ០៦កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ

ឯកឧត្តម ឃួង ស្រេង បានអញ្ជើញេជាអធិបតីភាពក្នុងពិធី ចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន ២៥៩ប័ណ្ណនៅបុរីឧទ្យានតាង៉ៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ឯកឧត្តមបានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋដែលបានប័ណ្ណកម្មសិទ្ធិទាំងអស់ប្រញាប់ទៅបង់ពន្ធប្រថាប់ត្រាអោយបានគ្រប់គ្នា ព្រោះរាជរដ្ឋាភិបាលបានសម្រេចបន្តអនុគ្រោះអោយបង់ពន្ធប្រថាប់ត្រាតែមួយដង ចំពោះការផ្ទេរកម្មសិទ្ធិអចលនទ្រព្យដែលបានចុះបញ្ជីរួច និងពុំបានចុះបញ្ជី ដែលការអនុគ្រោះនេះ មានសុពលភាពអនុវត្តត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨នេះ។

ហើយឯកឧត្តមក៏បានផ្ដាំផ្ញើដល់អ្នកដែលបានប័ណ្ណកម្មសិទ្ធិទាំងអស់សូមថែរក្សា និងប្រើប្រាស់អោយចំគោលដៅរបស់ខ្លួន ចំពោះអ្នកដែលមិនទាន់បានចុះបញ្ជីបំបែកក្បាលដីធ្វើប័ណ្ណកម្មសិទ្ធិ សូមប្រញាប់ទៅដាក់ពាក្យដោយផ្ទាល់នៅភូមិបាលខណ្ឌរបស់ខ្លួនរស់នៅ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ