ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួន!

4 សប្តាហ៍ មុន 16 តូ សុផល

ខេត្តកណ្តាល៖ កម្លាំងសមត្ថកិច្ចស្រុកស្អាង ឃាត់ខ្លួនជនសង្ស័យម្នាក់ករណី  ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន(ម៉ាទឹកកក)នៅថ្ងៃ ច័ន្ទ ០៦កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១៧និង៣០នាទីនៅចំណុច  ផ្ទះរបស់ឈ្មោះ មួន ណនភូមិ រកាលើ ឃុំ ខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យ ចំនួន០១នាក់ (ឃាត់ខ្លួន) ឈ្មោះ មួន ណន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ រកាលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។ (ជនសង្សយ ធ្លាប់ជាប់ពន្ធនាគារ ចំនួន ០២លើក ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន) ។

វត្ថុតាងចាប់យករួមមាន៖
១  ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន០១កញ្ចប់ធំ ។
២ សំភារៈវេចខ្ចប់ និងប្រើប្រាស់មួយចំនួន ។

ប្រភពអោយដឹងថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ក្រោយទទួលបានព័ត៍មានពីប្រជាពលរដ្ឋល្អថា មានករណីជួញដូរគ្រឿងញៀន នៅចំណុចកើតហេតុខាងលើ ។ ភ្លាមនោះកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលខ្ពប , ក្រុមប្រឹក្សាឃុំ និងលោកមេភូមិរកាលើ បានចុះដល់ចំណុចកើតហេតុ ប៉ុន្តែជនសង្ស័យឈ្មោះ មួន ណន បានឃើញសមត្ថកិច្ចនគរបាល រួចរត់ទៅទិសខាងលិច ភ្លាមនោះសមត្ថកិច្ចនគរបាល បានដេញតាមឃាត់ខ្លួនបាន រួមនឹងម្សៅក្រាមពណ៍សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ ដែលជនសង្ស័យ ទំលាក់ចោលនៅគុម្ពចេក ។

បន្ទាប់មកសមត្ថកិច្ចនគរបាល បានបន្តទៅធ្វើការត្រួតពិនិត្យ ឆែកឆេរផ្ទះរបស់ជនសង្ស័យ បានរកឃើញសំភារៈវេចខ្ចប់ ប្រើប្រាស់មួយចំនួន នៅក្នុងផ្ទះ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ មួន ណន បានសារភាពថា ខ្លួនទិញគ្រឿងញៀន(ម៉ាទឹកកក)ចំនួន ០១កញ្ចប់ធំ តម្លៃ១,០០០,០០០៛ (មួយលានរៀល)ពីបុរសម្នាក់មិនស្គាល់ឈ្មោះនៅចំណុចវាលខ្សាច់ ចាក់អង្រែលើ រាជធានីភ្នំពេញ ដើម្បីយកមកវេចខ្ចប់លក់ក្នុង០១កញ្ចប់ តម្លៃ ១៥$ ។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវីធី ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ