ព្រឹតិ្តការណ៍ថ្មីៗ

“អត្តសញ្ញាណក្រមាខ្មែរ” (បទពាក្យ៧)

3 ខែ មុន 74 តូ សុផល

#ថ្ងៃចន្ទដើមទ្រព្យគាប់សិរី
#ទីដប់ប្រាំបីមិថុនា

#ចម្រើនព្រះជន្មព្រះវស្សា
#ក្សត្រីអយ្យការប៉ែតសិបបី។

#អន្ទងប៉ងផ្សងហៅព្យញ្ជនៈ
#សាមសិបបីជាក់ស្រៈនិស្ស័យ
#ឯស្រៈពេញតួគួរលកលៃ
#រៀបចំផ្គុំច្នៃកាព្យសំណេរ។

#អត្តសញ្ញាណមិនកែប្រែ
#គឺក្រមាខ្មែរមិនប្រែទេ
#ពិតមានប្រយោជន៍ហោចច្រើនទ្វេ
#សាសន៍ខ្មែររិះរេរួបរួមគ្នា។

#អាចយកមកប្រើធ្វើសព្វគ្រប់
#មិនថាថ្ងៃយប់គ្រប់វេលា
#ប្រើបានគ្រប់កាលប្រើគ្រប់គ្រា
#គ្រប់ទីនានាគ្រាគ្រប់កាល។

#អាចប្រើអាចប្រាស់ច្បាស់បង់ក
#ព័ន្ធព័ទ្ធរឹតល្អស្អាតសង្ហា
#ធ្វើស្បៃបាំងមុខទុកជួតក្បាល
#ពានាផងណាទៅអារាម។

#អាចរុំព័ទ្ធព័ន្ធជាន់សមសួន
#អាចយកជូតខ្លួនជួនជាប់តាម
#អាចរុំរបួសគ្រោះថ្នាក់ស្នាម
#ប្រយោជន៍ហោចភ្លាមត្រៀមប្រើការ។

#ជាក់បញ្ជាក់អត្តសញ្ញាណ
#ដល់ខ្មែរគ្រប់ប្រាណបានរក្សា
#បង្ហាញជាក់ណាស់ច្បាស់ក្រមា
#ល្បីដល់លោកាសញ្ញាខ្មែរ។

#ឥឡូវតម្រូវឯកទកម្ម
#សស្រាក់សស្រាំចាំឥតប្រែ
#រួបរួមគ្នាជួយស្ទួយឥតបែរ
#ក្រុងចម្ការស្រែឥតប្រែឡើយ។

#កីតម្បាញត្បាញបង្ហាញពិត
#រួបរួមកៀកកិតពិតមិនធ្លោយ
#វែងមួយពាន់ម៉ែត្រជាបណ្តោយ
#មោទកជាតិហើយឲ្យសាសន៍យើង។

#បង្ហាញចំណងចងសាមគ្គី
#គ្រប់ទិសគ្រប់ទីមូលមីរឡើង
#បញ្ជាក់អត្ថន័យន័យតម្កើង
#ជាតិខ្មែររុងរឿងជានិរន្តន៍។

#ចៅស្មេរកំណាព្យកាព្យសម្តី
#អរុណរង្សីដៃបែរបន់
#លោកពុកអ្នកម៉ែគុណសែនធ្ងន់
#ទ្រាំនឿយអត់ធន់ព្រោះបុត្រភ្ងារ។

#ជូនពរជូនជ័យជូនញាតិមិត្រ
#ក្នុងក្រៅឆ្ងាយជិតពិតគ្រប់គ្រា
#បានសុខសួស្តីគ្រប់ៗគ្នា
#សុខគ្រប់វេលាគ្រប់គ្រួសារ។

រក្សាសិទ្ធិដោយៈ ចៅស្មេរកំណាព្យខ្មែរ
ដួង អរុណ រង្សី(18/06/2018) ភ្នំពេញ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ