ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម រ័ត្ន ស្រ៊ាង បន្តចុះជួបប្រជាពលរដ្ឋផ្ទាល់គ្រប់ភូមិ ក្នុងសង្កាត់ព្រែកកំពឹស! (Video)

5 ខែ មុន 74 តូ សុផល

 

ភ្នំពេញ៖  ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅក្នុងបរិវេណ វត្តព្រែកថ្លឹង មានពិធីជួបជុំសំណេះសំណាលរវាងក្រុមការងារ ឯកឧត្តម រ័ត្ន ស្រ៊ាង ជាមួយប្រជាពលរដ្ឋ ក្នុងភូមិព្រែករទាំង ជាលើកទី២ សរុបប្រមាណ១១០០នាក់ ក្នុងបរិយាកាស រីករាយស្និតស្នាល ដោយក្នុងពិធីជួបជុំនោះ គេសង្កេតឃើញបងប្អូនប្រជាពលរដ្ឋ និង ក្រុមការងារទាំងអស់ បានបញ្ចេញនូវទឹកមុខញញឹមញញែម រុះរាយរាក់ទាក់ និង បរិភោគអាហារសម្រន់ ការ៉េម នំប៉័ង ទឹកសុទ្ធ ទឹកអំពៅ ជាមួយគ្នាប្រកបដោយភាពសាមញ្ញ ក្នុងនាមជាជនរួមជាតិខ្មែរតែមួយ។
សកម្មភាពចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋដល់មូលដ្ឋាន របស់ឯកឧត្តម រ័ត្ន ស្រ៊ាង មិនត្រឹមតែជាការបង្កើនភាពស្និតស្នាល ជាមួយប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងទទួលបានព័ត៌មានជាក់ស្តែង ស្តីពីស្ថានភាពរស់នៅ តម្រូវការ និងទឹកចិត្តពិត របស់ប្រជាពលរដ្ឋទូទាំងភូមិផងដែរ។

ថ្លែងក្នុងឱកាសសំណេះសំណាលនាថ្ងៃនោះ ឯកឧត្តម រ័ត្ន ស្រ៊ាង បានលើកឡើងអំពីការរីកចម្រើនរបស់ប្រទេសកម្ពុជា ក្រោមដំបូលសន្តិភាព ដែលបានមកពី នយោបាយឈ្នះៗ របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដំណាលជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិព្រែករទាំងបានជ្រួលជ្រាបយល់ច្បាស់គ្រប់ៗគ្នា។ បងប្អូនប្រជាពលរដ្ឋទាំងអស់ បានសម្តែងនូវការឯកភាពលើគុណបំណាច់ដ៏ធំធេង របស់គណបក្សប្រជាជនកម្ពុជា ដែលបាន រំដោះជាតិសាសន៍ខ្មែររួចផុតពីភ្នក់ភ្លើងសង្គ្រាម និងនាំសន្តិភាពពេញលេញជូនដល់ប្រទេសជាតិ រហូតមានការអភិវឌ្ឍន៍លូតលាស់លើគ្រប់វិស័យគ្រប់ទីកន្លែងដូចឃើញជាក់ស្តែង ផ្ទាល់ភ្នែកមិនអាចប្រកែកបាន។ ហើយប្រជាពលរដ្ឋដែលចូលរួមទាំងអស់ បានបញ្ជាក់ថាពួកគាត់ពិតជាស្រឡាញ់សន្តិភាពនេះណាស់ ជាពិសេសពួកគាត់ គោរពស្រឡាញ់គាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំប្រទេសកម្ពុជា ឲ្យកាន់តែរីកចម្រើនតទៅទៀតជានិរន្តរ៍។

ពាក្យចាស់លោកពោលថា វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើនថ្កាន!
វប្បធម៌ខ្មែរពណ្ណរាយបាន ទាល់តែខ្មែររួបរួមសាមគ្គីគ្នាជាធ្លុងមួយ ជួយគ្នាថែរក្សាវប្បធម៌ ទំនៀមទម្លាប់ប្រពៃណី អត្តសញ្ញាណជាតិ ជាពិសេសរួមគ្នាថែរក្សាសន្តិភាព កសាងអភិវឌ្ឍន៍ជាតិ លុបបំបាត់ឲ្យបាននូវ គំនិតអគតិញុះញង់លាបពណ៌ បំបែកបំបាក់ជាតិ តាមគ្រប់រូបភាព!

ដូច្នេះក្នុងនាមយើងជាជនជាតិខ្មែរ យើងត្រូវទៅចូលរួមបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កុំបីខាន ដើម្បីបង្ហាញពីការរួមសាមគ្គី បង្រួបបង្រួមជាតិ ឯកភាពជាតិ ជាខ្មែរតែមួយ!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ