ព្រឹតិ្តការណ៍ថ្មីៗ

រឿងហួសចិត្តកើតមាន នៅមណ្ឌលសុខភាពជីខ្មារ ខេត្តតាកែវ!

4 ខែ មុន 13725 តូ សុផល

ខេត្តតាកែវ ៖  ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ បានអោយដឹងថា ពួកគាត់បានទៅទទួលសេវាព្យាបាលសុខភាព នៅមណ្ឌលសុខភាពជីខ្មារ គឺមិនដែលបានជួបគ្រូពេទ្យម្ដងណានោះទេ ពួកគាត់បានអង្គុយចាំ រហូតដល់ទ្រាំមិនបានក៌សុំអោយលោកមេឃុំ ជួយទូរសព្ទ័ហៅពេទ្យទាំងនោះផងតែ នៅតែមិនឃើញមានវត្តមានពេទ្យដដែល។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា កាលពីពេលថ្មីៗនេះមានស្រ្តីម្នាក់ឈឺពោះឆ្លងទន្លេ បានមក រកការសម្រាលឬពិនិត្យសុខភាពនៅមណ្ឌលខាងលើ មកដល់មិនមានជួបគ្រូពេទ្យណាម្នាក់ទេជាពិសេសលោកប្រធានមណ្ឌលតែម្ដងហើយនៅពេលពួកគាត់ទូរសព្ទ័ទៅជួបលោកប្រធានមណ្ឌលសុខភាពម្ដងៗគឺមានតែពាក្យអសុរស់ដាក់មកលើពួកគាត់វិញ។

ពលរដ្ឋបានលើកឡើងទៀតថា ក្រោយអស់សង្ឃឹមនិងទង្វើលោកប្រធានមណ្ឌលបែបនេះពួកគាត់បាននាំគ្នាទៅប្រាប់លោកមេឃុំអោយជួយនិយាយប្រាប់លោកប្រធានមណ្ឌលខាងលើអោយជួយ គិតគូរយកចិត្តទុកដាក់លើប្រជាពលរដ្ឋ ជាពិសេសស្រ្តីដែលមានផ្ទៃពោះទៅរកសេវាពិនិត្យព្យាបាលផង កុំទុកអោយពួកគាត់ទៅជួបតែមណ្ឌលសុខភាព តែគ្មានគ្រូពេទ្យបែបនេះអី។

ជុំវិញករណីខាងលើលោកឡុង សឿនមេឃុំស្មោងបានអោយដឹងថា លោកធ្លាប់ណែនាំ និងប្រាប់ទៅខាងប្រធានមណ្ឌលច្រើនលើក ច្រើនសារ មកហើយ រឿងពលរដ្ឋរបស់លោកពិតជាបានរាយការណ៏ជូនលោកករណីពួកគាត់មកពិនិត្យព្យាបាលនៅមណ្ឌលសុខភាពខាងលើគឺមិនបានជួបគ្រូពេទ្យនោះទេ គឺជួបតែមណ្ឌល។

លោកបានបន្ដទៀតថា លោកបានស្នើរទៅថ្នាក់លើរួចហើយចំពោះការទាមទាពីពលរដ្ឋក្នុងមូលដ្ឋានដែរសុំអោយមានការផ្លាស់ប្ដូរប្រធានមណ្ឌលនេះចេញ តែរហូតមកដល់ពេលនេះគឺនៅដដែល។

ចំណែកលោក សាំង ជូង ប្រធានមណ្ឌលសុខភាពជីខ្មារដែលរងការចោទពីសំណាក់ប្រជាពលរដ្ឋ បានលើកឡើងថាលោកមិនថាអីទេបើពលរដ្ឋស្នើរសុំដកលោកចេញពីមណ្ឌលសុខភាពខាងលើតែមិនមែនមេឃុំដកទេគឺថ្នាក់លើរបស់លោកជាអ្នកសម្រេចនោះទេ។ ដោយ ៖ សុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ