ព្រឹតិ្តការណ៍ថ្មីៗ

តុលាកាចោទប្រកាន់អ្នកបើកបរបង្កគ្រោះស្លាប់អ្នកម្នាង អ៊ុក ផល្លា រណឫទ្ធិ ធ្វេសប្រហែសក្នុងការបើកបរ ហើយសម្រេចចេញដីកាឃុំខ្លួន

4 សប្តាហ៍ មុន 289 តូ សុផល

ខេត្តព្រះសីហនុ​ ៖ តុលាកាខេត្តព្រះសីហនុ បានធ្វើការចោទប្រកាន់ពីបទ បើកបរធ្វេសប្រហែស បណ្តាលឲ្យ របួស និងស្លាប់អ្នកដទៃហើយសម្រេចចេញដីកាឃុំខ្លួន ជនបើកបរថយន្តដែលបើកបុក រថយន្តសម្តេចក្រុមព្រះ ទោះបីជាអ្នកបើកបររយន្តបង្កនោះ កំពុងស្ថិតក្នុងសភាពរបួសក៍ដោយ។

បើតាមមន្ត្រីប៉ូលិសថា បើយោលទៅតាមនីតិវិធីច្បាប់ នៅវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះអ្នកបើកបរនេះ ត្រូវបានកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការនគរបាលខេត្តព្រះសីហនុ បញ្ជូនខ្លួនទៅតុលាកា ដើម្បីសាកសួរនុងវិនិឆ័យទោសតាមច្បាប់ ។

បើតាមនគរបាលបានឲ្យដឹងថា ជនខាងលើ ឈ្មោះ មុិល សារ៉េត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ បើកបររថយន្តឈ្នួល រស់នៅភូមិ១ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ជាអ្នកបើកបរ​រថយន្ត​ម៉ាក​ HIGHLANDER ពណ៌​ ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ​2L-9667 ដែល​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​ ឆ្នាំ​២០១៨​ លើផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២០០-២០១​ ស្ថិតនៅ​ក្នុង​ភូមិ​អូរតាសេក​ ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ បណ្ដាល​ឲ្យ​ស្លាប់​អ្នកម្នាង​ អ៊ុក​ ផល្លា​ និង​ រងរបួស​ធ្ងន់សម្តេច​ក្រុមព្រះ​ ព្រមទាំង​ អ្នក​រួមដំណើរ​លើ​រថយន្ត HIGHLANDER ផងដែរ ។ ហើយនគរបាលបន្តទៀតថា នៅរសៀលថ្ងៃនេះ សមត្ថកិច្ចបញ្ជូនជនខាងលើ ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​ ។

មន្ត្រីនគរបាលបានបញ្ជាក់ថា អ្នកបើកបររូបនេះ ត្រូវបានលោក ប្លុង វិសាល ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តព្រះសីហនុ ធ្វើការចោទប្រកាន់ពីបទ បើកបរធ្វេសប្រហែស បណ្តាលឲ្យ របួស និងស្លាប់អ្នកដទៃ ហើយសម្រេចចេញដីកាឃុំខ្លួននាល្ងាចថ្ងៃដដែលនេះផងដែរ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ