ព្រឹតិ្តការណ៍ថ្មីៗ

ឃាតកម្ម សម្លាប់ជនជាតិម៉ាឡេសុី នៅក្នុងបន្ទប់ទឹកផ្សារាត្រី ក្រុងបាវិត

1 ខែ មុន 232 តូ សុផល

ស្វាយរៀង ៖ បុរសជនជាតិម៉ាឡេសុីម្នាក់ត្រូវបានគេប្រទះឃើញ ដេកស្លាប់ក្នុងថ្លុកឈាម ក្នុងបន្ទប់ទឹកផ្សាររាត្រី កាលវេលាម៉ោង២និង៣២នាទី​ទៀប​ភ្លឺថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៨នេះ នៅត្រង់ចំណុចបន្ទប់ទឹក​ផ្សាររាត្រី​ ជាប់ភោជនីយ៍ដ្ឋានស៊ីឡាយ​ ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់ បាវិត​ ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចបានអោយដឹងថា មានករណី​ ឃាតកម្មមួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណបានវាយសម្លាប់​ ទៅលើជនរងគ្រោះ ឈ្មោះ ខាសេន​ ស៊ិនគា​សេង (CARSEN TION KAI SENG) ភេទប្រុស អាយុ៦៣ ឆ្នាំ ជនជាតិម៉ាឡេស៊ី មុខរបរមិនពិតប្រាកដ​ កាន់លិខិតឆ្លងដែនលេខ K-36579669 ស្រុកកំណើត​ក្រុង​សារ៉ាវ៉ក​ ប្រទេសម៉ាឡេស៊ី។

បើតាមមន្ត្រីសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះ បានឆ្លងចូលមកកម្ពុជាតាមច្រកទ្វាអន្តរជាតិបាវិត តាំងពីថ្ងៃទី២ខែមិថុនាឆ្នាំ២០១៨មកម្លេះ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថាក្រោយពី ទទួលបានព័ត៌មានថា មានមនុស្សស្លាប់នៅផ្សារាត្រីក្រុងបាវិតភ្លាម សមត្ថកិច្ចជំនាញនិងគ្រូពេទ្យផ្នែកកោសល្យវិច័យ បានមកដល់កន្លែងកើតហេតុពិនិត្យលេីខ្លួនសាសពឃេីញថា មានស្នាមដាច់ក្បាលខាងក្រោយនិងភ្នែកខាងឆ្វេងជាំ ។

ក្រោយពីពិនិត្យលើខ្លួនសាកសពរួចសមត្ថកិច្ចនិងគ្រួពេទ្យបានសន្និដ្ឋានថាករណីនេះពិតជាករណីឃាតកម្មពិតប្រាដកមែន។

ក្រោយពីពិនិត្យរួចសមត្ថកិច្ច សាកសពត្រូវសមត្ថកិច្ចយកទៅតម្កល់ទុក្ខនៅវត្តពោធិថ្មី(ហៅវត្តបាវិត)រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

ពេលនេះសមត្ថកិច្ចកំពុងធ្វើស្រាវជ្រាវរកចាប់មុខសញ្ញាយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ផងដែរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ