ព្រឹតិ្តការណ៍ថ្មីៗ

ឯកឧត្តម ឃួង ស្រេង អញ្ជើញ ប្រកាសបញ្ចូលសមាជិកគណបក្សខណ្ឌដង្កោថ្មីចំនួនជាង២២៦០នាក់

4 សប្តាហ៍ មុន 208 តូ សុផល

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង សមាជិកគណកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា

អនុប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ កាលពី រសៀលថ្ងៃអាទិត្យទី១៧មិថុនា បានអញ្ជើញជាអធិបតីភាព ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោថ្មីចំនួន២២៦០នាក់ ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ ។

បើតាមលោកនុត ពុធដារ៉ា ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោនិងជាអភិបាលខណ្ឌ បានឡើងរាយការណ៍ពីស្ថានភាពទូទៅនៅក្នុងមូលដ្ឋាននិងបានបង្ហាញពីសកម្មភាពរបស់គណបក្សដែលបាននឹងកំពុងអនុវត្តនៅក្នុងមូលដ្ឋានខណ្ឌ ហើយមកដល់ពេលនេះបានសម្រេច ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីខណ្ឌដង្កោចំនួន២២៦០នាក់។

បើតាមលោកនុត ពុធដារ៉ា បន្តថា គណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោ មាន០១គណៈកម្មាធិកាគណបក្សខណ្ឌនិងមាន១៣គណៈកម្មាធិកាគណបក្សសង្កាត់ មានសាខាបក្សចំនួន១២៤សាខា អនុសាខាបក្សចំនួន១១១៥និងក្រុមបក្សចំនួន៣៥៣៥ក្រុមបក្ស មានសមាជិកសរុបចំនួន៤៣៤៧២នាក់ ស្រីចំនួន១៥២៥៥នាក់ស្មើនឹង៦៧,៨១%នៃចំនួន អ្នកចុះឈ្មោញបោះឆ្នោត ចំនួន៦៣៦៣២នាក់។

ដោយឡែកចំនួនគណបក្សសង្កាត់ដង្កោ បានធ្វើការកសាងសមាជិកគណបក្សថ្មីបានចំនួន២១២៥នាក់ ដែលក្នុងនោះភាគច្រើនជាមនុស្សទើបគ្រប់អាយុនិងអ្នកផ្លាស់ទីលំនៅមកថ្មី និងបានកសាងសមាជិកបក្សតាមបណ្តារោងចក្រ សហគ្រាសបានចំនួន១៣៥នាក់ សរុបចំនួន២២៦០នាក់ដែលត្រូវប្រកាសបញ្ចូលជាផ្លូវការនៅពេលនេះ។

ជាមួយគ្នានេះ លោកឃួង ស្រេង បានមានប្រសាសន៍ថា ការសម្រេចចិត្តរបស់បងប្អូនទាំងអស់ ចូលមកជាសមាជិកគណបក្សប្រជាជនកម្ពុជាខណ្ឌដង្កោថ្មីចំនួន២២៦០នាក់នេះ គឺពិតជាបានបង្ហាញអោយឃើញពីការជឿជាក់ ការជឿទុកចិត្តរបស់បងប្អូនមកលើគណបក្សប្រជាជនកម្ពុជា ទើបបងប្អូនសម្រេចចូលរួម ។ការចូលរួមរបស់បងប្អូននឹងធ្វើអោយគណបក្សរបស់យើងកាន់តែខ្លាំងនិងរឹងមាំ ដើម្បីដឹកនាំប្រទេសជាតិអោយកាន់តែរីកចំរើនធំធាត់បន្ថែមទៀត។

លោកឃួង ស្រេង ក្នុងឱកាសនោះបានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើអោយប្រទេសជាតិរបស់យើងសម្រេចបានជោគជ័យធំៗជាច្រើន ពិសេសនោះបានធ្វើអោយប្រទេសជាតិមួយដែលផ្តើមចេញចំណុចសូន្យនៅឆ្នាំ១៩៧៩ មកជាប្រទេសមានការអភិវឌ្ឍរីកចំរើនយ៉ាងឆាប់រហ័ស ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ