ព្រឹតិ្តការណ៍ថ្មីៗ

សព​អ្នក​ម្នាង អ៊ុក ផល្លា ដឹកមកតម្កល់​នៅ​វត្ត​បទុម​វ​តី សម្តេចក្រុមព្រះ បញ្ជូន​ទៅ​ប្រទេស​ថៃបន្ត​

3 ខែ មុន 593 តូ សុផល

ភ្នំពេញ​៖ ​តាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា នេះ សព​អ្នក​ម្នាង អ៊ុក ផល្លា បាន​បញ្ជូន​មក​វត្ត​បទុម​វ​តីហើយដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ចំណែក​សម្តេច​ក្រុមព្រះ​នរោត្តម រណឫទ្ធិ ត្រូវ​បញ្ជូន​តាមយន្តហោះទៅ​ប្រទេស​ថៃ ដើម្បី​បន្ត​ការសង្គ្រោះ ។

បើតាម​មន្ត្រីគណបក្សហ៊្វុនស៊ីនប៉ិច បានបញ្ជាក់ថា សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះរងរបួស​បាក់​ឆ្អឹងដងកាំបិត ស្រាំ​ឆ្អឹងជំនី និង បាក់ជើង​ខាងឆ្វេង នុងខ្លួនប្រាណផងដែរ ផងដែរ ។

គួរបញ្ជាក់ថា អ្នកម្នាង អ៊ុក ផល្លា ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក អ្នកម្នាង បានសោយទីវង្គត នៅវេលាម៉ោងជាង១២រសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨នេះ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ ជាមួយសម្ដេចក្រុមព្រះ នរោត្តម​ រណឫទ្ធ កាលពីព្រឹកមិញ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់នៅរសៀលថ្ងៃនេះថា អ្នកម្នាង អ៊ុក ផល្លា ពិតជាបានសោយទីវង្គត តាំងពីវេលាម៉ោង១២៖២៣នាទី ដោយសាររបួសធ្ងន់ធ្ងរពេក។ ខណៈដែលសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ មកសង្គ្រោះបន្ដនៅរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានជួបគ្រោះថ្នាក់ចរាចរណ៍នៅអំឡុងម៉ោងជាង ៩ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ នៅភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ ខណៈដែលព្រះអង្គ និងអ្នកម្នាងកំពុងយាង ដើម្បីទៅជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ។

បើតាមលោកឧត្តមសេនីយ៍ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយឈ្នួលមួយគ្រឿងម៉ាកហាយលែនឌើ ពាក់ស្លាកលេខភ្នំពេញ 2L9667 ធ្វើដំណើរពីខេត្ដព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ ហើយបានបុកចូលរថយន្តរបស់សម្តេចក្រុមព្រះតែម្តង។ គ្រោះថ្នាក់នេះសម្តេចក្រុមព្រះ និងអ្នកម្នាងអ៊ុក ផល្លា រងរបួសធ្ងន់។ រីឯភាគរថយន្តឈ្នួលហាយលែនឌ័រ បានរងរបួស៥នាក់ផងដែរ។

កាលពីជាង៤ឆ្នាំមុនសម្តេចក្រុមព្រះ ក៏ធ្លាប់បានជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះផងដែរជាមួយរថយន្តដឹកដីនៅឯងផ្លូវជាតិ៦នៅស្រុកជើងព្រៃ នាខេត្តកំពង់ចាម ហើយកាលនោះអ្នកម្នាង ផល្លា ក៏រងរបួសធ្ងន់បែបនេះផងដែរ។ហើយលើកនេះជាលើកទី២ និងមានរបួសធ្ងន់ទៀតផង៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ