ព្រឹតិ្តការណ៍ថ្មីៗ

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន  រំលឹករឿងចាស់កាល៣ឆ្នាំមុន ដែល សម្ដេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ជួបគ្រោះថ្នាក់ចរាចរណ៍

1 ខែ មុន 2511 តូ សុផល

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ រំលឹករឿងចាស់កាល៣ឆ្នាំមុន
អង្គហេតុប្រហែលគ្នា រវាងគ្រោះថ្នាក់ នៅកំពង់ចាមនិងកំពង់សោមត្រង់ថា ៖ ឡានបើកមុខគេចផុតទាំងអស់ ប្រៀបធៀបព្រឹកមិញនេះ ក៏ដូចគ្នា ឡានសុិរ៉ែន១ ឡានអ្នករួមដំណើរក្នុងក្បួន២ទៀត ក៏គេចផុត។ ហេតុអ្វីឡានព្រះអង្គ មិនគេច ឬគេចមិន ផុត។ ថាតើ អ្នកបើកបរដដែលឬ អ្នកបើកបរផ្សេងតែចរឹតបើកបរដូចគ្នា?

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ៖ រឿងចាស់ក្នុងខណៈខ្ញុំនៅធ្វើស្នងការខេត្តកំពង់ចាម
សម្តេចក្រុមព្រះ នរោត្ដម រណឬទ្ធិ ជួបគ្រោះថ្នាក់ចរាចរណ៍មិនរងរបួសទេ តែអ្នកម្នាង អ៊ុក ផល្លា របួសគួរសមត្រង់ក្បាល នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅវេលាម៉ោង១២ និង៥០នាទីរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥ នៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិព្រៃខ្វិត ឃុំខ្វិតធំ ស្រុកព្រៃ ឈរ ខេត្ដកំពង់ចាម ។

រថយន្ដដឹកដីមួយគ្រឿង បានបើកបុកចូលក្បួនព្រះទីនាំងរបស់សម្ដេចក្រុមព្រះ ដែលកំពុងធ្វើដំណើរត្រឡប់មកភ្នំពេញវិញ បណ្ដាលឱ្យ គៀរព្រះទីនាំងរបស់ព្រះអង្គ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ៦អង្គ-នាក់។ នៅក្នុងគ្រោះថ្នាក់ចរាចរ ដ៏គួរឲ្យភ្ញាក់ ផ្អើលចំក្បួនព្រះទីនាំង (រថយន្ត) របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្ស ហ៊្វុន ស៊ិនប៉ិច នៅលើកំណាត់ផ្លូវជាតិលេខ៧ ក្នុងភូមិសាស្រ្តស្រុកព្រៃឈ ខេត្តកំពង់ចាម វេលាម៉ោងជាង ១២ និង៥០នាទីថ្ងៃនេះ បណ្តាលឲ្យសហសេវិករបស់ព្រះអង្គ និងអ្នកម្នាង អ៊ុក ផល្លា រងរបួសសរុប៦នាក់។ ជាមហាភ័ព្វសំណាងព្រះអង្គបានចាកផុតពីរងគ្រោះបើទោះបីជាព្រះអង្គគង់ក្នុងព្រះទីនាំង ដែលត្រូវបានគៀរដោយរថយន្តដឹកដីជាអ្នកបង្កក៏ដោយ។

ហេតុការនេះ ពុំត្រូវបានគណបក្សហ៊្វុនស៊ិនប៉ិច អះអាងថា ជារឿងនយោបាយនោះទេ ដោយបាន ចាត់ទុកថា នេះជាឧប្បត្តិហេតុ ហើយនិងការធ្វេសប្រហេសរបស់ក្រុមក្បួនព្រះទីនាំងរបស់ព្រះអង្គតែប៉ុណ្ណោះ ដែលបានពើបប្រទះជាមួយរថយន្តដឹកដី។

អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចបានថ្លែងថា ឧប្បត្តិគ្រោះថ្នាក់ចរាចរនៅខេត្តកំពង់ចាម សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មិនរងរបួសដល់ព្រះកាយនោះទេ ខណៈមហេសីគឺ អ្នកម្នាង អ៊ុក ផល្លា បែកក្បាលបន្តិច រីឯព្រះទីនាំង BMW ប្រភេទ X5 (Smart Key) តម្លៃជាង ១៧ម៉ឺនដុល្លារ របស់ព្រះអង្គរងការបុកខូចខាតយ៉ាងដំណំ។ ក្រោយជួបឧប្បត្តិហេតុភ្លាមៗ សម្តេចក្រុមព្រះ និង អ្នកម្នាង ក៏បានប្តូររថយន្តថ្មីបន្តព្រះ ដំណើរមករាជធានីភ្នំពេញវិញហើយ។

តាមប្រភពអធិការនគរបាលស្រុកព្រៃឈរ បានបញ្ជាក់ថា ខណៈដែលក្បួនរថយន្ដរបស់សម្ដេចក្រុម ព្រះ ដែលមានរថយន្ដស៊ីរ៉ែននាំមុខ កំពុងធ្វើដំណើរមកកាន់រាជធានីភ្នំពេញនោះ ស្រាប់ តែរថយន្ដដឹកដីមួយ គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3B-4495 ធ្វើដំណើរបញ្ច្រាសទិសក្បួន ហើយពេលផុតរថយន្ដស៊ីរ៉ែន រថយន្ដដឹក ដីបានបើកចូលក្បួនទៅគៀរព្រះទីនាំងរបស់ព្រះអង្គ រួចបន្ដទៅបុកគល់ឈើ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ