ព្រឹតិ្តការណ៍ថ្មីៗ

បុកទៀតហើយ​ រថយន្ត​ ៤​ គ្រឿងបុកបន្តកន្ទុយគ្នា​ នៅផ្លូវជាតិលេខ​ ៤​

3 ខែ មុន 1472 តូ សុផល

ព្រះសីហនុ​ ៖​ មន្ត្រីអាវុធហត្ថ​ប្រចាំការ​នៅស្នាក់ការសន្តិសុខ​ ៤០២​ តាមបណ្ដោយផ្លូវជាតិលខ​ ៤

​ បានអោយដឹងថា​ នៅ​វេលាម៉ោង​ ១៦’១០នាទី​ ថ្ងៃទី​ ១៧​ ខែមិថុនា​ឆ្នាំ​ ២០១៨​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវជាតិលេខ​ ៤​ ចំណុច​បង្គោលគីឡូម៉ែ​ លេខ​ ១៤១​ ភូមិ​ ឃុំចំការហ្លួង​ ស្រុកកំពង់សីលា​ ខេត្ត​ព្រះសីហនុ​ ។រវាងរថយន្ត​ ៤​ គ្រឿង​​ បុក​ប៉ះបន្តកន្ទុយគ្នា​ បន្តទៅបុកតូបលក់ដូរនៅលើចិញ្ចើមផ្លូវគ្រោះក្រហម​ ខេ្ទចទាំងស្រុង​ និងបុកជាប់នឹងផ្ទះលក់ខូចខាតមួយចំនួន។

ក្នុង​ហេតុការណ៍​នេះបង្កអោយរងរបួសធ្ងន់ស្រាលចំនួន​ ០៤នាក់​ ក្នុង​នោះស្រី​ ០៣នាក់​ ចំពោះមុខ​ កំលាំង​ អហ​ ស្នាក់ការសន្តិសុខ​ ៤០២​ នៅការពារកនែ្លងកើតហេតុ​ ជួយ​សំរួលណ្តាប់ធ្នាប់ចរាចរណ៍មិនអោយ​មានការកកស្ទះឡើយ។

អ្នក​រងរបួសធ្ងន់ស្រាល​ ត្រូវបានកំលាំង​ អហ​ ស្នាក់ការសន្តិសុខ​ ៤០២​ សហការ​ជាមួយ​ កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុកកំពង់សីលា​ ធ្វើ​ការជួយនឹងសង្គ្រោះលើកអ្នករបួសដាក់លើរថយន្តយកទៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល​។

គួរបញ្ជាក់ថា​គ្រាន់តែមួយថ្ងៃនេះ​មានគ្រោះថ្នាក់ចរាចរធំៗកើតឡើងជាបន្តបន្ទាប់​ គឺ​ រថយន្ត​សម្ដេចក្រុមព្រះ​ ជួបគ្រោះថ្នាក់ចរាចរ​ នៅផ្លូវលេខ​ ៤​ ស្រុក​ ព្រៃនប់​បណ្ដាលអោយ​អ្នកម្នាងស្លាប់បាត់បង់ជីវិត​ សម្ដេចក្រុមព្រះ​រងរបួសធ្ងន់​ និង​ ពលរដ្ឋ​ ៥​ នាក់ទៀតរងរបួសដែរ​ ។​
បន្ទាប់មកមានគ្រោះថ្នាក់ចរាចរនៅស្រុកក្រឡាញ់​ ខេត្តសៀមរាប​ រវាងរថយន្ត​ ៤​ គ្រឿង​ បណ្ដាលអោយ​មនុស្សស្លាប់​ និង​ របួស​សរុប​ ៦​ នាក់​ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ