ព្រឹតិ្តការណ៍ថ្មីៗ

តើលោកអ្នកដឹងទេ អ្នកម្នាងអ៊ុក ផល្លា រណឫទ្ធិ ជាអ្នកណា ?

1 ខែ មុន 1352 តូ សុផល

ភ្នំពេញ​ ៖ អ្នកម្នាង អ៊ុក ផល្លា ជាអតីតតួអង្គរអប្សរា និងជាតួនាងសុវណ្ណមច្ឆា ដ៏ឆ្នើមក្នុងរបាំព្រះរាជទ្រព្យខ្មែរ ដ៍ល្បីល្បាញទាំងនៅក្នុងប្រទេសនិងនៅលើឆាកអន្តរជាតិដែលបង្ហាញក្បាច់រាំដ៍អស្ចារ្យ ល្វត់ល្វន់ រ៉េរាំ នៅក្នុងកម្មវិធីជាតិធំៗ និងលើឆាកអន្តរជាតិ ដែលធ្វើឱ្យបរទេសមានការកោតស្ញប់ស្ញែងយ៉ាងខ្លាំង អំពីរបាំព្ររាជទ្រព្យខ្មែរយើង។

អ្នក​ម្នាង​បាន​ចូល​ហាត់រៀន​របាំ​បុរាណ​ នៅ​សាលា​ភូមិន្ទ​វិចិត្រសិល្បៈ ពេល​មាន​វ័យ​៩​ឆ្នាំ ហើយ​បាន​ចេញ​សម្តែង​លើក​ដំបូង​ជា​សាធារណៈ​ នៅក្នុង​វ័យ​១៣​ឆ្នាំ រហូតដល់នាងមានស្វាមី តែមិនទាន់មានបុត្រ។

ក្រោយមក អ្នក​ម្នាង​បាន​បែកបាក់​ពី​អតីត​ស្វាមី​មុនគឺឯកឧត្តម វេង សេរីវុឌ្ឍ។​ ក្រោយមកអ្នកនាងអ៊ុក ផល្លា ក៍បានចាប់ដៃជាមួយគ្នាជាគូជាវិត រួមរស់​ជាមួយនឹង​សម្តេចក្រុមព្រះ​នរោត្តម​ រណឫទ្ធិ ក្រោយពីព្រះអង្គបានលែងលះជាមួយអ្នកម្នាង មារី រណឫទ្ធិ។ ការរួមរស់ជាមួយសម្តេចក្រុមព្រះនរោត្តមរណឫទ្ធិ ដែលពុំមានរៀបអភិសេកនោះ អ្នកម្នាង អ៊ុក ផល្លា រណឫទ្ធិ ប្រសូត្របាន​បុត្រ​២​នាក់ ​ជាមួយ​សម្តេចក្រុមព្រះ នរោត្តមរណឫទ្ធិ ជាចំណងដៃ គឺបុត្រច្បងមាននាម ​នរោត្តម ​រណ​វង្ស និងបុត្រប្អូនមាននាម ​នរោត្តម​ សុធា​ឫទ្ធិ ។
អ្នក​ម្នាង គឺជា​អតីត​អ្នករបាំ​អប្សរា​ប្រចាំ​ប្រទេសកម្ពុជាដ៍ល្បី​នា​អំឡុងទស្សវត្តន៍​ឆ្នាំ​៩០ ។

អ្នក​ម្នាង ​អ៊ុ​ក ផល្លា​ ទទួលមរណៈភាព​ នៅ​អាយុ​៣៩​ឆ្នាំ។ អ្នកម្នាងបាន (​កើត​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​១៩៧៩) ។
ជាចុងក្រោយ ពោលគឺឆ្នាំ២០១៨នេះអ្នក​ម្នាង​ក៏​បានចូលប្រឡូកក្នុងឆានយោបាយជាមួយព្រះស្វាមី ដោយអ្នកម្នាងបាន​ឈរឈ្មោះ ជា​បេក្ខជន​តំណាងរាស្ត្រ​ពេញ​សិទ្ធិ​ លំដាប់​លេខ​រៀង​ទី​១​ នៃ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច សម្រាប់​មណ្ឌល​ព្រៃវែង សម្រាប់និតិកាលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៦ ដែលនិងត្រូវបោះឆ្នោតនាថ្ងៃទី២៧ខែកក្កដាខាងមុខនេះ។ តែជាអកុសល អ្នក​ម្នាង​ អ៊ុ​ក ផល្លា​ បានទទួលមរណភាព កាលពីវេលា​ម៉ោង​១២​និង២៣​នាទី​ថ្ងៃត្រង់ ថ្ងៃអាទិត្យ៥កើត ខែបឋមាសាធ ឆ្នាំច សំរឹទ្ធិស័ក្ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី​១៧​ ខែ​មិថុនា​ ឆ្នាំ២០១៨ ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវជាតិលេខ៤ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សូមដួងវិញ្ញាណរបស់អ្នកម្នាង បានបដិសន្ធិក្នុងទីសុគតិភព៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ