ព្រឹតិ្តការណ៍ថ្មីៗ

រាត្រី World Cup! ឌុបសង្សារចេញពីក្លិប ជនសង្ស័យមួយក្រុមដេញស្ទាក់វាយប្លន់យកម៉ូតូទៅបាត់

4 ខែ មុន 214 តូ សុផល

ភ្នំពេញ ៖ គូរស្នេហ៍មួយគូរទើបចេញពីកម្សាន្តក្លិប ជិះឌុបគ្នាវិលទៅផ្ទះ ត្រូវបានក្មេងទំនើងមួយក្រុមប្រមាណ៧នាក់

ជិះម៉ូតូប្រដេញតាម ស្ទាក់គម្រាមវាយយកម៉ូតូនិចមួយគ្រឿងទៅបាត់ កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី មុខឃ្លាំងប្រេងPTT ព្រលានយន្តហោះ ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

ម៉ូតូដែលជនសង្ស័យ វាយប្លន់យកទៅបាត់ ម៉ាក និច ពណ៌ស បិទស្កុតពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រៃវែង 1L-0002 ចំណែកជនរងគ្រោះទាំង២នាក់ ឈ្មោះ ណូត ហាន ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅផ្ទះជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ចំណែកបុរសជាសង្សារឈ្មោះ ស្រួន សិលា អាយុ១៨ឆ្នាំ មុខរបរ សិស្ស មានទីលំនៅ ភូមិត្រពាំងស្រែ ឃុំតាំងស្រែ ស្រុកមេសាង ខេត្តព្រៃវែង ទើបតែមកលេងភ្នំពេញបានមួយថ្ងៃ ។

តាមការរៀបពីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ យុវជនជាសង្សារ ទើបមកលេងគូរស្នេហ៍ ហើយនៅយប់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨ នឹកឃើញចង់សាងអនុស្សាវរីយ៍ ក៏បានឌុបគ្នាដើរលេង រួមជាមួយមិត្តភ័ក្រផ្សេងទៀត ប្រមាំ១០នាក់ ចូលក្លិបកម្សាន្តលេង លុះនៅវេលាម៉ោងខាងលើ ចេញពីក្លិបជិះម៉ូតូផ្សេងៗ បែកគ្នារៀងខ្លួន ចំណែកពួកគេ២នាក់ ជិះឌុបគ្នាបណ្តើរសារសងបណ្តើរ តាមបណ្តោយផ្លូវសហព័ន្ធរុស្សីពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចមុខក្រុមក្មេងទំនើង ប្រមាណ៧នាក់ ជិះម៉ូតូ៤គ្រឿងដេញតាមពីក្រោយ ហើយស្ទាក់ កៀរឲ្យឈប់ គម្រាមវាយ ធ្វើឲ្យភ័យនាំគ្នារត់ចោលម៉ូតូ ជាឱកាស ក្រុមក្មេងទំនើងទាំងនោះ យកម៉ូតូ ជិះគេចទៅបាត់ ទើបឆោឡោជាក្រោយ ផ្អើលអ្នកដំណើរតាមផ្លូវ ប៉ូលីសចុះទៅសាកសួរ នាំរួច ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាប២ ដើម្បីឲ្យសមត្ថកិច្ច ស្រាវជ្រាវ មុខសញ្ញាខាងលើ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ